ក្ដៅ​ខ្លួន ហត់​ដង្ហក់ ​ក្អក ​ប៉ុន្មាន​ថ្ងៃ ​ទៅ​ពេទ្យ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ​ក៏​ស្លាប់​ដោយ​កូវីដ​១៩​

370

​ស្រ្តី​វ័យ ៥១ ឆ្នាំ​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​ចូល​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។

​ស្រ្តី​ដែល​​ស្លាប់ បាន​តេស្ត​វិជ្ជមាន Covid-19 ឈ្មោះ យ៉ែម បូផា ភេទ​ស្រី មាន​ទី​លំនៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ កាលពី​ថ្ងៃ​ទី ១៣ ខែ​មិថុនា ឆ្នាំ ២០២១ កូន​ជនរងគ្រោះ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ប៉ោយប៉ែត ដោយសារ​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ហត់​ដង្ហក់​ខ្លាំង ក្ដៅ​ខ្លួន និង​ក្អក។

តាម​ការ​សាកសួរ​អ្នក​ជំងឺ​មាន​អាការៈ​បែប​នោះ ១ សប្ដាហ៍​មក​ហើយ និង ២ ថ្ងៃ​ចុងក្រោយ​បាន​ពី​ពិគ្រោះ​ជាមួយ​គ្លីនិក​ឯកជន ហើយ​មាន​សភាព​ធ្ងន់ធ្ងរ​ទើប​បញ្ជូន​មក​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់។ ក្រោយ​មក​ដល់​គ្រូពេទ្យ​បាន​យក​សំណាក​ទៅ​វិភាគ​រក​មេរោគ Covid-19 ហើយ កូន​ដែល​ជា​អ្នក​បញ្ជូន​មក​ក៏​មាន​លទ្ធផល​វិជ្ជមាន​ទាំងអស់​គ្នា។

អ្នក​ជំងឺ យ៉ែម បូផា មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ប្រើ​ឧបករណ៍​ជំនួយ​ដង្ហើម ការ​ប្រើ​ឱសថ និង​បូម​ឈាម​វិភាគ តែ​ដោយសារ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅ គ្រូពេទ្យ​ជួយ​អស់​លទ្ធភាព​ទៅ​ហើយ​នោះ អ្នក​ជំងឺ​ស្លាប់​នៅ​វេលា​ម៉ោង ០១៖០០ នាទី​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី ១៤ ខែ​មិថុនា។

តាម​ការ​វិភាគ​វិនិច្ឆ័យ​នៃ​ការ​ចូល​សម្រាក​ពេទ្យ​របស់​អ្នក​ជំងឺ៖ រលាក​សួត​ធ្ងន់ធ្ងរ និង​មាន​ជំងឺ Covid-19៕

Loading...