តឹងរឹង! ​ខេត្ត​កណ្ដាល ​​ដាក់​កម្លាំង​ចុះ​ល្បាត ​មិន​ឱ្យ​ផ្ទះ​បណ្ដែត​ទឹក​វៀតណាម​ចូល​

204

អភិបាលខេត្តកណ្តាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុកតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ ចំពោះផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន។

លោក គង់ សោភ័ណ្ឌ​ អភិបាល​ខេត្ត​កណ្តាល ​បាន​បន្ត​ថា៖​ « អាជ្ញាធរស្រុកកៀនស្វាយ ស្រុកល្វាឯម ស្រុក​លើកដែក និងក្រុង-ស្រុកដទៃទៀត ដែលមានភូមិសាស្ត្រក្នុងខេត្តកណ្ដាល ត្រូវ​មាន​វិធាន​ការ​អោយ​បា​នតឹងរឹងចំពោះផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន ត្រូវ​ចាត់​វិធាន​ការ​តាម​និតិវិធីច្បាប់​ដោយ​គ្មាន​ការ​យោគ​យល់​ឡើយ»។

ទន្ទឹមនឹងនោះអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវចាត់អោយមានកងកម្លាំងយាមល្បាតគ្រប់ពេលវេលា និងហាមមិនឱ្យមានបែរត្រី ផ្ទះបណ្តែតទឹកចូលចតក្នុងមូលដ្ឋានខ្លួនជាដាច់ខាត ហើយត្រូវគ្រប់គ្រងស្ថិតិ បែរត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីអោយបានច្បាស់លាស់ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ សំរួលដល់ផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី ចៀសវៀងការខូខាត់ធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ ដល់សោភ័ណភាព និងសុខភាព របស់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកក្នុងទន្លេផងដែរ។

Loading...