សាហាវ! វីរុស​បម្លែង​ថ្មី​អង់គ្លេស​រក​ឃើញ​ឆ្លង​ជនជាតិ​ថៃ ៩០ ភាគរយហើយត្រឹមពេលជិត ៣ ខែ

70

វីរុស​បម្លែង​ថ្មី​ពីអង់គ្លេស​បាន​ឆ្លង​ដល់​​ពលរដ្ឋ​ថៃ​រហូត​ដល់ ៩០ ភាគរយ​ទៅ​ហើយ​បើគិតពីខែ​មេសា ដល់មិថុនា ខណៈ​វីរុស​បម្លែង​ថ្មីពីឥណ្ឌា​រក​ឃើញ​មាន​ចំនួន​ឆ្លង​តិចតួច​ប៉ុណ្ណោះ។

អគ្គលេខាធិការនៃ​មន្ទីរ​វិទ្យាសាស្រ្ត​សុខាភិបាល​ថៃ​លោក Supakit Sirilak បាន​បញ្ជាក់ថា តាម​រយៈ​ការ​សិក្សាស្រាវជ្រាវ​ចំនួន ៤ ១៨៥ ករណីកន្លងមក​ដែល​ធ្វើឡើង​នៅ​បន្ទប់ពិសោធន៍​សាកលវិទ្យាល័យមួយ​ចំនួន​ពី​ខែ​មេសា ដល់​មិថុនា បាន​រកឃើញ​ថាវីរុស​បម្លែង​ថ្មី​ពីអង់គ្លេស​បាន​ឆ្លង​ដល់​មនុស្ស ៣ ៧០៣ នាក់ ឬ​ស្មើនឹង ៨៨,៤ ភាគរយហើយ ហើយ ៣៤៨ ករណីឬ​ ៨,៣២ ភាគរយ​បាន​ឆ្លង​វីរុស​បម្លែងថ្មីពីឥណ្ឌា។

ជាមួយ​នឹង​ការ​ឆ្លង​នៅ​មិន​ទាន់ស្រាកស្រា​ន្ត​យ៉ាង​នេះ រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការ​សិក្សា​ផ្ទាល់​នៅ​តាម​សាលារៀននៅ​ទីក្រុង​បាំងកក ណន់ថៈប៊ូរី ផាថុមថានី និង​ សាមុតសាខន ដោយជំនួស​មកវិញនូវ​ការ​សិក្សា​តាម​អនឡាន​ជាបណ្តោះអាសន្ន។

ថៃ​បាន​រកឃើញ​ករណី​ឆ្លង​កូវីដ ១៩ ថ្មី ៣ ២៧៧ ករណី​និង​ស្លាប់ ២៨ នាក់ នៅ​ថ្ងៃ​សៅរ៍​នេះ ដែល​ក្នុង​នោះ​គ្រាន់តែ ៨៩២ ករណី​រកឃើញ​ឆ្លង​តគ្នា​នៅ​ក្នុង​ពន្ធនាគារ៕

Loading...