ល្អណាស់! វ៉ាក់សាំង ១ លាន​ដូស​បន្ថែម​ទៀត​ នឹង​មក​ដល់ក​ម្ពុជា​ស្អែក​នេះ​ហើយ!

42

វ៉ាក់សាំងប្រយុទ្ធបង្ការ​កូវីដ១៩ របស់​ក្រុមហ៊ុន​ចិន Sinopharm ចំនួន ១លានដូសទៀត នឹងដឹកមកដល់កម្ពុជា​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ។ មក​ទល់ពេល​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំងសរុបជាង ៧ លាន​ដូស ដែល​ក្នុង​នោះ​មាន Sinopharm ចំនួន ២,២លានដូស, Astrazenica ​​ចំនួន ៣២៤ ០០០ដូស និង Sinovac ចំនួន ៤,៥លានដូស។

កម្ពុជា នឹង​ទទួល​បាន​វ៉ាក់សាំង​ពី​ប្រទេស​ចិន​សរុបចំនួន ៥ លាន​ដូស​នៅក្នុង​ខែ​មិថុនានេះ ដែល​ក្នុង​នោះ​ ៤,៥ លាន​ដូស​ជា​ការបញ្ជា​ទិញ​របស់កម្ពុជា៕

Loading...