​រោង​ចក្រ​ចម្រាញ់​រ៉ែមាស​ដំបូង​បំផុត​របស់​កម្ពុជា​ អាច​រកចំណូលបានជិត ២០០ លានដុល្លារ​មួយឆ្នាំ

45

ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល បាន​បង្ហាញ​ទិដ្ឋភាព​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​កម្ពុជាដំបូង​បង្អស់ក្នុង​ប្រវត្តិសាស្រ្ត​ក្រោយ​ស្រាវជ្រាវ​អស់ ១៤ ឆ្នាំ ដោយ​អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ ៣ តោន​ក្នុង​មួយឆ្នាំ​សម្រាប់រយៈ​ពេល ៨ ឆ្នាំ​ដំបូង។

ការ​សិក្សា​ស្រាវជ្រាវ​រុករក​រយៈ​ពេល​ ១៤ ឆ្នាំនេះ ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត ដែល​ជា​ក្រុមហ៊ុន​អូស្រ្តាលី​ទីមួយបាន​ចាប់ផ្តើម​អាជីវកម្ម​រ៉ែមាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ស្តង់ដារ​អន្តរជាតិ ដោយ​ផលិត​ចេញ​នៅ​ថ្ងៃ​នេះ​ជា​មាស​ដុំ​ពាក់កណ្តាល​សម្រេច​ដែល​មាន​អត្រា​មាស ៩០ ភាគរយ។

រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ៕

Loading...