​ថ្ងៃ​នេះ​កម្ពុជា​មាន​អ្នក​ស្លាប់​ដោយសារ​កូវីដ ​១១​នាក់ ​និង​ឆ្លង​ថ្មី​៦៥៥​នាក់

94

ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៥នាក់ ខណៈអ្នកជំងឺចំនួន៨១០ នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៧,៣២១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣០,៦១៧នាក់ និងស្លាប់សរុបចំនួន ៣១១នាក់៕

Loading...