ចៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ​និង​អ្នក​ពាក់ព័ន្ធ​៤​នាក់​ទៀត​ឆ្លង​កូវីដ​១៩​

174

​នៅសាលាសង្កាត់ចាក់អង្រែក្រោម គឺលោកចៅសង្កាត់រួមទាំងស្មៀនព្រមទាំងមន្ត្រី៣នាក់ទៀត បានឆ្លងជំងឺ​កូវីដ​​១៩ ខណៈ​ដែលគ្រូពេទ្យបានមកយកសំណាកកាលពីរសៀលថ្ងៃទី១០ខែមិថុនា នៅសាលាខណ្ឌមានជ័យ។

តាមការបញ្ជាក់របស់លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យកម្ពុជាថ្មីដឹងថា ក្នុងដំណាក់កាលនៃការឆ្លងជំងឺកូវីដ១៩នេះ គឺរូបលោកនិងសហការីទាំងអស់បានចុះទៅដល់ទីតាំង ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ដោយរូបលោកនិងសហការី បានប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាលជាប្រចាំ។ តែទីបំផុតបែរ​ជាជួបជំងឺដ៏សាហាវនេះ​ទៅ​វិញ​។

អត្តសញ្ញាណអ្នកមានវិជ្ជមានកូវីដ១៩ទាំង៥នាក់នៅ​សង្កាត់​ចាក់អង្រែក្រោម រួមមាន៖

ទី១ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម
ទី២ លោក សេងឈុនហេង ស្មៀនសង្កាត់
ទី៣ ឈ្មោះ សេង ម៉ងជរ ជំនួយការស្មៀន
ទី៤ ឈ្មោះ ជឹម សុរិទ្ធ ជំនួយការផ្នែកអត្ត្រានូកូលដ្ឋាននិងទី៥ឈ្មោះ ស៊ាង ឧស្សាហ៍ ជំនួយការសង្កាត់៕

Loading...