អស្ចារ្យ! កម្ពុជា​ចាប់ផ្តើម​ដំណើរការ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ហើយ ក្រោយ​រុករក​អស់ ១៤ ឆ្នាំ

159

ប្រ​មុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន បានប្រកាសថា ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស មានលក្ខណៈជាឧស្សាហកម្មលើកដំបូងនៅកម្ពុជា នឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី២១ ខែមិថុនាខាងមុខនេះទៅហើយ បន្ទាប់ពីការសិក្សារុករកអស់រយៈពេល ១៤ឆ្នាំមកកន្លងមក។

ការ​សិក្សា​ស្រាវជ្រាវ​រុករក​រយៈ​ពេល​ ១៤ ឆ្នាំនេះ ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត ដែល​ជា​ក្រុមហ៊ុន​អូស្រ្តាលី​ទីមួយបាន​ចាប់ផ្តើម​អាជីវកម្ម​រ៉ែមាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ស្តង់ដារ​អន្តរជាតិ ដោយ​ផលិត​ចេញ​នៅ​ថ្ងៃ​នេះ​ជា​មាស​ដុំ​ពាក់កណ្តាល​សម្រេច​ដែល​មាន​អត្រា​មាស ៩០ ភាគរយ។

បើ​យោង​តាម​របាយការណ៍ សមិទ្ធិលទ្ធភាព​ដែល​បាន​ផ្តល់ ក្រុមហ៊ុន​អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ ៣ តោន​ក្នុង​មួយឆ្នាំ​សម្រាប់រយៈ​ពេល ៨ ឆ្នាំ​ដំបូង។ ក្រុមហ៊ុន​រំពឹង​ថា​នឹង​អាច​ពង្រឹីក​លទ្ធភាព​អាជីវកម្ម​បន្ថែម​ទៀត ក្រោយ​រយៈ​ពេល​ដំបូង​នេះ៕

Loading...