បិទ​រោងចក្រមួយ ក្រោយរកឃើញអ្នកឆ្លងកូវីដ​ជាង៣០០នាក់

586

ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​រក​ឃេីញចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កេីនឡេីងនៅក្នុងរោងចក្រ QMI ​ដែល​ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាជ្ញាធរ​សម្រេចបិទខ្ទប់ រោងចក្រ និងផ្សារត្រពាំងពោធិ៍ ជា​បណ្តោះ​អាសន្ន​ដេីម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង។

លោក សុទ្ធ សុខជាតិ ចៅសង្កាត់រងចោមចៅទី៣ បានឱ្យដឹងថា អ្នក​ដែល​ត្រូវ​យក​សំណាក​ចំនួន ៣,៨៨០​នាក់ និង​រកឃេីញវិជ្ជមានចំនួន៣០២នាក់។

Loading...