ដំណឹងល្អ! កម្ពុជា​នឹង​ទទួល​វ៉ាក់សាំង​ពីចិនសរុប​ ៥ លានដូស​នៅខែ​មិថុនា​នេះ

41

កម្ពុជា នឹង​ទទួល​បាន​វ៉ាក់សាំង​ពី​ប្រទេស​ចិន​សរុបចំនួន ៥ លាន​ដូស​នៅក្នុង​ខែ​មិថុនានេះ ដែល​ក្នុង​នោះ​មាន ១ លាន​ដូស​ដែល​ពាក់កណ្តល​ជំនួយ​​ទើប​បាន​ដឹក​មក​ដល់កម្ពុជាកាល​ពី​ម្សិលមិញ ហើយ​សល់ពីនោះ​ ៤,៥ លាន​ដូស​ជា​ការបញ្ជា​ទិញ​របស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ជើងទី១ មានចំនួន ១,៥លានដូស បាន​ដឹក​មក​ដល់កម្ពុជានា​ថ្ងៃទី២៦ ខែមីនា, ជើងទី២ ចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា, ជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា, ជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និង​ជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា។ ក្រៅពីនេះ កម្ពុជាបានទទួលសាំង Sinopharm ដែល​ជាជំនួយចិន ២,២លានដូស ដែល​ជា​ជំនួយ ៣លើកមក​ហើយ និង​វ៉ាក់សាំង AstraZenica ជា​ជំនួយរបស់អង្គការសុខភាពពិភពលោកតាមរយៈ​ Covax ចំនួន ៣២៤ ០០០ ដូស៕

Loading...