សញ្ញា​កូវីដថៃ​នៅ​តែ​ធ្ងន់ ថ្ងៃ​នេះ​ឆ្លងថ្មីជាង ២ ពាន់ករណីនិង​​ស្លាប់ ២៨ នាក់

28

ថៃ​បាន​រកឃើញ​ករណី​ឆ្លង​កូវីដ ១៩ ថ្មី​ចំនួន ២ ៦៦២ ករណី និង​ស្លាប់ ២៨ នាក់បន្ថែមទៀត​សម្រាប់​របាយការណ៍​ចេញ​នៅ​ថ្ងៃ​អង្គារ៍​នេះ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃហៅ​កាត់​ CCSA បាន​បញ្ជាក់ថា ក្នុង​ចំណោម​អ្នក​ឆ្ល​ងថ្មីទាំងអស់ មាន​២ ១២៨ ករណី បាន​រកឃើញនៅលើប្រជាជនធម្មតា និង ៥៣៤ ករណីទៀតត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។

មកទល់ពេល​នេះ ថៃរកឃើញ​អ្នក​ឆ្លង​កូវីដ ១៩ សរុបនៅទូទាំងប្រទេស ១៨២ ៥៤៨ករណី និង​អ្នកស្លាប់ ១ ២៩៧នាក់៕

Loading...