ថ្ងៃ​នេះ ខេត្ត​តាកែវ ​មាន​ស្ត្រី​ម្នាក់​ស្លាប់​ដោយសារ​កូវីដ​១៩

80

​អាជ្ញាធរ​ខេត្តតាកែវ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ករណី​ស្លាប់​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ៥៤ឆ្នាំ​ ដោយសារ​ជំងឺ​កូវីដ១៩។

រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរម្នាក់ឈ្មោះ ហេង ណាវី អាយុ៥៤ឆ្នាំ មានអាសយដ្ឋាន នៅភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ អ្នកជំងឺខាងលើបានចូលមកដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង ១២៖១០នាទីថ្ងៃត្រង់ ក្នុងស្ថានភាពហត់ ឈឺក្បាល អស់កម្លាំង រួមទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។

រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា ដោយស្ថានភាពអ្នកជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ ក៏នៅតែមិនអាចសង្គ្រោះអ្នកជំងឺបានគាត់ក៏ស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០១៖១៣នាទីរំលងអាធ្រាត។

Loading...