ដំណឹង​ល្អ! វ៉ាក់សាំង​ Sinovac ចំនួន ៥០ ម៉ឺន​ដូស​បន្ថែម​ទៀត​នឹង​មក​ដល់កម្ពុជា​ស្អែក

40

វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ របស់​ក្រុម​ហ៊ុន​ចិន Sinovac ចំនួន ៥០ ម៉ឺន​ដូស​បន្ថែម​ទៀត នឹង​ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃ​ស្អែកទី ០៨ មិថុនា ឆ្នាំ ២០២១។

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅថ្ងៃស្អែកនេះ គឺជាវ៉ាក់សាំងជើងទី៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១,៥លានដូស បាន​ដឹក​មក​ដល់កម្ពុជានា​ថ្ងៃទី២៦ ខែមីនា, ជើងទី២ ចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា, ជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា, ជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និង​ជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា។

កម្ពុជា គ្រោង​នឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យ​បាន​ចំនួន ១០លាននាក់ ​យ៉ាង​យូរ​នៅ​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០២២៕

Loading...