ក្រុមហ៊ុន Facebook សម្រេច​បន្ត​ផ្អាក​គណនីយ​លោក ត្រាំ ដល់​ ២ ឆ្នាំ​បន្ថែម​ទៀត

32

ក្រុមហ៊ុន​ Facebook ​បាន​សម្រេច​បន្ត​ផ្អាកគណនីយ​របស់​អតីតប្រធានាធិបតី ដូណាល់ត្រាំ រហូត​ដល់​យ៉ាង​ហោច​ណាស់​ខែ​មករា ឆ្នាំ ២០២៣ ខាង​មុខ។

ទង្វើ​នេះ​​ Facebook ចង់​បង្ហាញ​សាច់ដុំ​ឱ្យ​មេដឹកនាំ​ពិភពលោក​ទាំងអស់​ដឹងថា ក្រុមហ៊ុន​យក្សនឹង​ចាត់វិធានការដោយ​មិន​លើក​លែង​បើ​មេដឹក​នាំ​ណា​ធ្វើខុសគោលការណ៍។

ក្រុមហ៊ុន​យក្ស Facebook បានផ្អាកគណនីយ​លោក ត្រាំ តាំងពីថ្ងៃ​ទី ០៦ ខែ​មករា ដោយ​ចោទប្រកាន់ថា​អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​ជំរុញ​ឱ្យ​កើត​អំពើហឹង្សា​លើ​បណ្តាញ​សង្គម។ Facebook បាន​សង្កត់ធ្ងន់ថា ការ​ផ្អាក​នេះត្រូវ​មាន​រយៈ​ពេល​យ៉ាង​ហោចណាស់ ២ ឆ្នាំរាប់ចាប់តាំងពី​ការ​ផ្អាកលើកដំបូង ហើយ​នឹង​មាន​ការ​លើកលែង​បាន​លុះត្រាណា​បញ្ហា​ប្រឈម​ចំពោះ​សុវត្ថិភាព​សាធារណៈ​លែង​មានការ​គិតគូរ។

យ៉ាងណាមិញលោក ត្រាំ បាន​រិះគន់​ចំពោះ​សេចក្តីសម្រេចរបស់ Facebook ដែល​បាន​​ផ្អាក​គណនីយលោក ដោយ​ចោទ​ថា​វា​ជា​ការ​គំរាមកំហែងសិទ្ធបុគ្គល​និង​ប្រមាថ​ដល់​អ្នកបោះឆ្នោត​ឱ្យ​លោកទៅវិញ៕

Loading...