ឃើញ​រូប​ប៉ុន្មាន​សន្លឹក​នេះ គ្រប់គ្នា​អាច​ច្រឡំ​ថា​ស្រុក​គេ តាម​ពិត «វិថី​តជោ» ទើបសាងសង់ថ្មី

172

«វិថីតេជោ» ជាផ្លូវស្ថាបនាថ្មី ឧបត្ថម្ភដោយសម្តេច ហ៊ុន សែន តាមឆ្នេរពយតាមូង ក្រុងព្រះសីហនុ ដែល​គិតមកត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានចាក់ក្រាលកៅស៊ូរួចរាល់ហើយ ហើយ​ក៏​កំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ័បន្ថែម។

ផ្លូវនេះមានប្រវែងជាងមួយគីឡូមែត្រ តភ្ជាប់ពីឆ្នេរសុខា (កន្ទុយនាគ) មកផ្លូវ៥០២ អូរឈើទាល ដែលជាសមិទ្ធិផលថ្មីមួយទៀតក្នុងក្រុងព្រះសីហនុ ហើយផ្លូវថ្មីនេះនឹងក្លាយជាផ្លូវដ៍សំខាន់បម្រើឲ្យវិសយ័ទេសចរណ៍ផង និងសម្រួលកាត់បន្ថយការកកស្ទះចរចរណ៍នៅតំបន់នោះផង។ ក្រោយចប់កូវីដ សមិទ្ធិផលថ្មីនេះនឹងទទួលអ្នកទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាកំសាន្តដោយរីករាយ៕

Loading...