​យន្តហោះ​ល្បឿនលឿន​ថ្មីហោះ ៥ ពាន់គីឡូម៉ែត្រ​ប្រើពេល​តែ ៣ ម៉ោង លឿន​ជាង​ស៊េរី​បច្ចុប្បន្ន ២ ដង

140

ក្រុមហ៊ុន​អាកាសចរអាមេរិក​ United Airlines ប្រកាស​ថា​ខ្លួន​នឹង​ទិញ​យន្តហោះ (Supersonic Jet) ល្បឿនលឿនជាងយន្តហោះបច្ចុប្បន្ន ២​ ដល់​ទៅ​​ចំនួន ១៥ គ្រឿង ដើម្បី​ត្រៀម​ដឹក​អ្នក​ដំណើរលំដាប់ខ្ពស់ (First Class) នៅ​ត្រឹម​ឆ្នាំ ២០២៩។

យន្តហោះ​ប្រភេទ Supersonic Jet មាន​រាងស្រួច​ខាង​មុខ​និង​ស្រឡូន​ជាង​ហើយ​មានល្បឿន​លឿនជាង​យន្តហោះ​ល្បឿន​លឿន​បច្ចុប្បន្ន​ដល់​ទៅ ២ ដង​ឯណោះ ពោល​បើ​គិត​ប្រវែង​​ពីរដ្ឋ New Jersey ទៅ​ទីក្រុង​ឡុងដ៍​ចម្ងាយ ៥ ៦៥៧ គីឡូម៉ែត្រ​ដែល​រាល់ដង​យន្តហោះ​បច្ចុប្បន្ន​ត្រូវ​ប្រើពេល ៧ ម៉ោងកន្លះ ត្រូវ​កាត់បន្ថយ​មក​នៅ​ត្រឹម​តែ ៣ ម៉ោង​កន្លះ​ប៉ុណ្ណោះ។

យន្តហោះ​ប្រភេទ Supersonic Jet នេះ ផលិត​ដោយក្រុមហ៊ុន Boom Supersonic ដែល​គ្រោង​នឹង​ផលិត​រួចរាល់​នៅ​ត្រឹម​ឆ្នាំ ២០២៥ ហើយហោះហើរសាកល្បង​នៅ​ឆ្នាំ ២០២៦ រួច​​ចាប់ផ្តើម​យក​មក​ដឹក​អ្នក​ដំណើរផ្លូវ​ការ​នៅ​ឆ្នាំ ២០២៩ តែម្តង។

យ៉ាង​ណាមិញ​អ្នក​ជំនាញ​ផ្នែក​អាកាសចរ​លោក Richard Aboulafia បង្ហាញ​យោបល់​ថា ​ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្មយន្តហោះល្បឿន Supersonic Jet ជោគជ័យ នោះ​ក្រុមហ៊ុន​ត្រូវ​ធ្វើ​យ៉ាង​ណា​រកអតិថិជន​ប្រភេទ​ First Class ឱ្យ​បាន​ច្រើន​គ្រប់ចំនួន ព្រោះ​ថា​សេវាកម្មជិះយន្តហោះ​នេះ​មានតម្លៃ​ថ្លៃខ្លាំង៕

Loading...