ឡាន​អគ្គិសនី​មហាសេដ្ឋី Elon Musk ជាង ៧០០ គ្រឿង​ត្រូវ​ហៅចូលរោងចក្រវិញ ព្រោះបញ្ហាបង្កគ្រោះថ្នាក់

61

ឡាន​អគ្គិសនីប្រភេទ Tesla Model 3 របស់​មហាសេដ្ឋីល្បី​ឈ្មោះ​លោក Elon Musk ចំនួន ៧៣៤ គ្រឿង​ដែល​កំពុង​ប្រើប្រាស់​នៅ​ចិន ត្រូវ​ហៅ​ចូល​រោងចក្រវិញជា​បន្ទាន់។

ការ​ប្រកាសហៅ​ឡានជាង ៧០០ គ្រឿងព្រោះ​រក​ឃើញ​មាន​បញ្ហាខ្សែក្រវ៉ាត់​សុវត្ថិភាព ដែល​អាច​បង្ក​គ្រោះថ្នាក់ដល់អ្នក​ដំណើរ​ក្នុង​ឡាន​ពេល​មាន​បញ្ហា​បុកទង្គិច​ណាមួយកើតឡើង ហើយ​មួយ​ទៀត​គឺ​បញ្ហា​កង់ឡាន​ដែល​ក៏អាច​បង្ក​ឱ្យ​មាន​បញ្ហា​បុកទង្គិចគ្រោះថ្នាក់​ផងដែរ។ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ម្ចាស់យានយន្ត​ទាំង ៧៣៤ គ្រឿង​នោះ​អំពីបញ្ហា​និង​ការ​ជួសជុល។

Tesla បាន​សាងសង់រោងចក្រ​ផលិត​រថយន្ត​នៅ​ទីក្រុង​សៀងហៃ​កាលពីឆ្នាំ ២០១៩ ហើយ​ឡាន​អគ្គិសនីប្រភេទ Tesla Model 3 បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ជា​រថយន្ត​លក់ដាច់​បំផុត​នៅ​ទីផ្សារ​ចិនដីគោក៕

Loading...