ញក់សាច់ ! ចង់ដឹងអត់ realme 8 មានអីទាក់ទងនឹងកំពូលរឿង Fast & Furious 9 តើមានអីកើតឡើងនៅ ខ្មែរយើង?

293

ខ្សែភាគយន្តបែបប្រយុទ្ធ និងផ្សងព្រេង ដែលលាយឡំដោយឈុតឆាកប្រណាំងប្រជែងល្បឿននៃឡានទំនើបៗ ដែលនឹងមកដល់ឆាប់នេះក្នុងឆ្នាំ2021នោះគឺ Fast & Furious 9។ ហើយ Fast & Furious 9 ត្រៀមនឹងចាក់បញ្ចាំងក្នុងប្រទេសយើងនាពេលឆាប់ៗខាងមុខនេះ ចឹងច្បាស់ជាមានប្រិយមិត្តជាច្រើនទទឹមរងចាំទស្សនាខ្សែភាគយន្តដ៏អស្ចារ្យនេះ។ ដូចដែលយើងបានដឹងពីខ្សែភាគយន្តល្បីល្បាញនេះគឺផលិតដោយបច្ចេកទេសទំនើបបូករួមជាមួយបច្ចេកវិទ្យាទាន់សម័យមើលទៅឡូយដូចស្មាតហ្វូន realme 8 ដែរ។ ព្រមទាំងមានការចូលរួមសំដែងដោយតារាលំដាប់កំពូលដូចជា លោក Vin Diesel និង លោក John Cena និងតារាហូលីវ៉ូតល្បីៗជាច្រើនទៀត បើអ្នកបានមើលវីដេអូខ្លីៗនៃសាច់រឿងវិញប្រាកដជាជក់ចិត្តជាមិនខានមានឈុតវាយតប់ប្រយុទ្ធគ្នា ហើយបើកឡានប្រជែងគ្នាវិញល្បឿនលឿនដូចហោះប្រៀបដូច realme 8 កម្លាំងម៉ាស៊ីនខ្លាំងលេងហ្គេមលឿនរលូន។ ស្របពេលជាមួយគ្នានេះ realme 8 ក៏ត្រូវបានប្រកាសចេញលក់ជាផ្លូវការក្នុងទីផ្សារកម្ពុជាយើងជាមួយតម្លៃត្រឹមតែ 289 ដុល្លារប៉ុណ្ណោះ សម្រាប់ការកក់ទុកពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧ ខែឧសភានឹងទទួលបានកាដូបន្ថែមដូចជា កាបូបយួរដៃ កាសប្លូធូស ដបទឹក និងស៊ីមស្មាតតម្លៃ 54 ដុល្លារ។ ហេតុអ្វីបានជាថា realme 8 មានលក្ខណៈសម្បត្តិអស្ចារ្យនឹងលឿនដូចស្តេចល្បឿន Fast & Furious 9? ឬក៏មាន realme 8 Special Edition Fast & Furious 9? ឥឡូវយើងក្រឡេកទៅមើលលក្ខណៈពិសេសរបស់វាទាំងអស់គ្នា។

បន្ទះឈីប Gaming Helio G95 ដំណើរកាន់តែលឿន
realme 8 បំពាក់ដោយបន្ទះឈីប gaming Helio G95 G95 ដែលមាន 8 cores ជាមួយល្បឿន រហូតដល់ 2.05 Ghz និង quad-core Mali-G76 GPU។ បើនិយាយយនៅក្នុងពិភពហ្គេមវិញ គ្រប់វិនាទីសុទ្ធតែជាឱកាសប្រកួតយកជ័យជម្នះបានដូច្នេះដំណើរការនេះ មានសមត្ថភាពគ្រប់គ្រងហ្គេមក្នុងទូរស័ព្ទបានយ៉ាងល្អនឹងបង្កើនប្រសិទិ្ធភាពក្នុងការលេងហ្គេមកាន់តែរលូន។ ជាពិសេសវាមានបំពាក់បច្ចេកវិទ្យាបំភាយកំដៅទូរស័ព្ទទោះបីយើងលេងហ្គេមយូរម៉ោងក៏ដោយ វាប្រៀបដូចជាការបើកឡានប្រដេញគ្នាក្នុងខ្សែភាពយន្ត Fast & Furious 9 ។

បច្ចេកវិទ្យាសាកថ្មលឿន 30W Dart Charge ល្បឿននៃ FF9
រឹតតែអស្ចារ្យដោយ realme 8 បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 30W Dart Flash Charge វាអាចសាកថ្មទំហំ5000mAh ពេញ 100% ត្រឹមតែរយៈពេល 65 នាទីប៉ុណ្ណោះ។ វាអាចទុក standby បាន 40ថ្ងៃ និងលេងហ្គេមបាន10ម៉ោង។ នៅពេល realme 8 នៅសល់ថ្មត្រឹមតែ 5% ការបើកដំណើរការនៃមុខងារ Super Power Saving Mode អាចទុក standby បានដល់ទៅ2ថ្ងៃ ។ realme 8 ក៏មានមុខងារ App Quick Freeze, Sleep Standby Optimization និងមុខងារបង្កើនថាមពលថ្មផ្សេងទៀតព្រមទាំងអាចសាកទូរស័ព្ទផ្សេងទៀតឬឧបករណ៍វៃឆ្លាតជាមួយខ្សែ OTG ផងដែរ។

អេក្រង់6.4-inch Super AMOLED display ជាមួយកំរិតពន្លឺដល់ 1000nits
realme 8 បំពាក់ដោយអេក្រង់លាតបពញ 6.4-inch Super AMOLED វាគាំទ្រមុខងារ Always-on Display នឹងមានសិនស័រស្កេនក្រយៅដៃផងដែរ។ វាមានកំរិតបង្ហាញ 1080P FHD និងកម្រិតប៉ះបញ្ជា 180Hz ដែលជួយឲ្យការប៉ះបញ្ជាកាន់តែរលូន ជាពិសេសសម្រាប់ការលេងហ្គេម។ វាពិតជាងាយស្រួលមើលក្រោមពន្លឺថ្ងៃដោយមានកម្រិតពន្លឺរហូតដល់ 1000nits ហើយវាក៏មានមុខងារ ការពារភ្នែក eye protection ដែលមានលក្ខណៈពិសេសដូចជា DC-like dimming និងប្រឆាំងពន្លឺភ្លើងនៅកម្រិតពន្លឺទាប។

ទាំងនេះសុទ្ធតែជាលក្ខណៈសម្បត្តិសំខាន់ៗដែល អ្នកប្រើប្រាស់គ្រប់រូបចង់បាន ជាមួយល្បឿនដែលលឿនប្រៀបបាននឹង Fast & Furious 9៕

Loading...