ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមិន ឯ.ក នឹងមានការប្រគំតន្ត្រីដ៏ធំរយៈពេល ៣ថ្ងៃ នៅថ្ងៃទី១៤ ១៥ ១៦ ខែ​​​ មិថុនា ឆ្នាំ ២០១៩

0
316

កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៩ ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក បានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីផ្សព្វផ្សាយនូវការបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក ព្រមទាំងផ្តល់ជូនភាពដ៏សប្បាយរីករាយដល់អ្នកចូលរួមទស្សនាទាំងអស់ជាមួយនឹងការប្រគំតន្ត្រីដ៏ធំរយៈ​ពេល ៣ថ្ងៃ​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែមិថុនា​ ឆ្នាំ ២០១៩ ខាងមុខនេះនៅបរិវេណទល់មុខសាលមហោស្របទីក្រុង​កោះពេជ្រដោយមានការចូលរួមពីកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា​ល្បីៗជាច្រើនរូបផងដែរដែលនឹងធ្វើការផ្សាយផ្ទាល់តាមរយៈស្ថានីយ៌ទូរទស្សន៍ ស៊ីធីអិន (CTN) ផងដែរ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន ស៊ីន នីវ​ អ៊ិនវេសមេន ឯ.ក គឺជាក្រុមហ៊ុនឆ្នោតកោសដ៍ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានចាប់ដំណើរការ និងបង្ហាញវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជានៅពេលនេះចាប់ពី ថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០១៩ នេះតទៅដើម្បីផ្តល់ជូនរង្វាន់ដ៏ធំអស្ចារ្យដែលពុំធ្លាប់មានយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់បងប្អូន និងអតិថិជនទាំងអស់ទូទាំងប្រទេសកម្ពុជា។

រង្វាន់ដែលក្រុមហ៊ុននឹងធ្វើការផ្តល់ជូនមានដូចជា៖ ម៉ូតូ ហុងដា ឌ្រីម , ទូរស័ព្ទ IPHONE XS MAX ,​ ទូរទស្សន៍ 32 អ៊ីញ ទឹកប្រាក់ 40, 000, 000 លានរៀល 80, 000, 000 លានរៀល រថយន្ត គា ពីកាន់តូ ២០១៩ (Kia Picanto 2019) និងរង្វាន់ជាច្រើនទៀតសរុបជាទឹកប្រាក់ 750, 000, 000 លានរៀល។ តែអ្វីដែលកាន់តែពិសេសបំផុតនោះគឺក្រុមហ៊ុននឹងផ្តល់រង្វាន់ធំរថយន្តស៊េរីទំនើបម៉ាក TOYOTA LAND CRUISER 2019 ដ៏ថ្មីស្រឡាងមួយគ្រឿងផងដែរ! ក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំថា សំណាង និងរង្វាន់ធំអស្ចារ្យនឹងក្លាយជារបស់អ្នកចូលរួមទាំងអស់ជាក់ជាពុំខានឡើយ។

សូមរំឭកផងដែរថាក្រុមហ៊ុនមិនគ្រាន់តែផ្តល់នូវមហារង្វាន់ដ៏អស្ចារ្យជូនអតិថិជនរបស់ខ្លួននោះទេតែក្រុមហ៊ុនក៏បានរួមចំណែកក្នុងការជួយដល់ការងារសង្គមផងដែរតាមរយៈការបរិច្ចាគនូវចំណូលនៃការលក់របស់ខ្លួនដើម្បីយកប្រាក់ចំណេញមួយចំណែក ជួយផ្នែកមនុស្សធម៌ជូនប្រជាជនកម្ពុជាផងដែរ។ ដោយមើលឃើញថាមន្ទីរពេទ្យគន្ធបុប្ឋាជាមន្ទីរពេទ្យ និងកាកបាទក្រហមកម្ពុជា ដែលសុទ្ធតែជាស្ថាប័នជួយសង្គ្រោះជីវិតកុមារកម្ពុជាយ៉ាងច្រើនកន្លងមកហើយក៏កំពុងត្រូវការជំនួយផ្នែកហិរញ្ញវត្ថុផងដែរ។

សម្រាប់លោកអ្នកដែលនឹងចូលរួមទស្សនាការប្រគំតន្ត្រីនៅថ្ងៃទី ១៤-១៥-១៦ ខែមិថុនា ខាងមុខនេះ​ កុំភ្លេចកោសឆ្នោតនាំសំណាង ស៊ីន នីវ ទាំងអស់គ្នា ដើម្បីមានសំណាងឈ្នះនូវមហារង្វាន់យ៉ាងច្រើន។ ក្រុមហ៊ុនយើងខ្ញុំសូមជូនពរឱ្យអតិថិជនព្រមទាំងអ្នកចូលរួមទាំងអស់មានសំណាងឈ្នះរង្វាន់គ្រប់ៗគ្នា! 
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ៖ 077 67 67 58 / 067 67 67 58៕

ផ្តល់មតិយោបល់