ស្លាប់ ៣១ នាក់​និង​ឆ្លងកូវីដជាង ២ ០០០ ករណី​នៅថៃថ្ងៃចន្ទនេះ

224

នៅ​ថ្ងៃ​ចន្ទ​នេះ ថៃ​បាន​រកឃើញ​អ្នក​ស្លាប់​ដោយ​សារ​កូវីដ ១៩ ថ្មីចំនួន ៣១ នាក់ និង​ឆ្លង​ថ្មី​ហក់ឡើង​ដល់ ២ ០៤១ ករណី ដែល​ជា​តួលេខ​ខ្ពស់​បំផុត​មួយ​ប្រចាំថ្ងៃ។

សរុប​មកទល់ពេលនេះ ថៃ​មាន​អ្នក​ឆ្លង​កូវីដ ១៩ សរុប​ចំនួន ៧១ ០២៥ ករណី និង​ស្លាប់​សរុប ២៧៦ នាក់ទូទាំងប្រទេស។ ក្រោយ​ផ្ទុះកូវីដ ១៩ ជា​ចង្កោម​ក្នុង​សហគមន៍​នេះ បាន​លេចវត្តមានវីរុស​បម្លែង​ថ្មីប្រភេទ B.1.1.7 ​មាន​ប្រភព​ដំបូង​នៅ​អង់គ្លេសដែល​បាន​ចម្លង​ដល់មនុស្ស​ពាក់កណ្តាល​នៃ​ចំនួន​ឆ្លង​សរុប។

ថៃ​គ្រោង​ថា នឹង​ចាក់វ៉ាក់សាំង​ដល់​ពលរដ្ឋ​ខ្លួន​ឱ្យបាន​ចំនួន ៧០ ភាគរយទូទាំងប្រទេសនៅ​ត្រឹម​ចុង​ឆ្នាំ ២០២១ នេះ បើ​ទោះបីជា​បច្ចុប្បន្ន​ដំណើរការ​ចាក់វ៉ាក់សាំង​ហាក់នៅ​យឺតក៏ដោយក្តី៕

Loading...