បើក​ក្រុង​ភ្នំពេញ​មែន តែ​ទីតាំង​នៅ​ក្នុង​តំបន់​ប្រឈម ក្រហម លឿង​ទុំ និង​លឿង ត្រូវ​រឹតបន្តឹង​និង​បិទខ្ទប់​ដដែល

324

ក្រោយ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​សម្រេច​បើក​ការ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មែរ​នៃ​ខេត្ត​កណ្តាល​ក៏ពិត​មែន តែ​រដ្ឋបាល​រាជធានី​នៅ​បន្ត​បិទ​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​តំបន់​ក្រហម លឿងទុំ និង​លឿង​ដដែលដើម្បី​ជាយន្តការថ្មី​គ្រប់គ្រងការ​ឆ្លង​រីករាលដាល​នៃ​វីរុស​កូវីដ ១៩។

លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បាន​បញ្ជាក់​ថាអ្វី​ដែល​រដ្ឋបាល​ក្រុង​ត្រូវ​ធ្វើបន្ត​គឺ​បង្រួមការ​បិទ​ខ្ទប់តំបន់ប្រឈម​ទាំងបី​ឱ្យ​មាន​តូចជាង​មុន។ លោក​បន្ថែម​ថា តំបំន់លឿងនៅ​តែ​ត្រូវ​រឹតបន្តឹងមួយចំនួនដដែល​ដោយ​មិនអនុញ្ញាត​ឱ្យបើកហាងហូបចុកមានតុអង្គុយ ការជួបជុំ ឯ​តំបន់លឿងទុំត្រូវរក្សានូវបម្រាមដដែល ខណៈ​តំបន់ក្រហមដែល​ប្រឈម​ខ្លាំង​នោះ ត្រូវបិទខ្ទប់ឱ្យយ៉ាងតឹងរឹងដដែល៕

Loading...