អ្នក​បើក​ឡាន​វីរៈប៊ុនថាំ ផ្ទុកវីរុសកូវីដ-១៩ ​រក​ឃើញ​នៅ​ខេត្ត​ប៉ៃលិន​

123

​អ្នកបើកបរ​រថយន្តដឹកទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំម្នាក់ បានផ្ទុកវីរុសកូវីដ-១៩ បន្ទាប់​ពី​ឈប់​ធ្វើតេស្ត នៅ​ចំណុចគោលដៅឈរជើង ត្រួតពិនិត្យសុខភាពរកមេរោគ COVID-19 ព្រំ​ប្រទល់ ​បាត់​ដំបង-ប៉ៃលិន របស់សមត្ថកិច្ច និងមន្ត្រីសុខាភិបាល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ។

តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្តដឹកទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ​ ដែលតេស្តរកឃើញវិជ្ជមាន កូវីដ-១៩ ឈ្មោះ ហោ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបុគ្គលរូបនេះ បានធ្វើដំណើរ មកពីក្រុងប៉ោយប៉ែត ។

Loading...