សៀមរាប ​យក​សព​អ្នក​ជំងឺ​កូវីដ​១៩​ម្នាក់​ទៅ​បូជា​ព្រឹកមិញ​នេះ​

190

​នាព្រឹកថ្ងៃទី ០៣ ឧសភា ឆ្នាំ២០២១នេះ សាកសពអ្នកជំងឺកូវីដ១៩ ត្រូវបានរុញបញ្ចូលឡ បូជាភ្លាមៗ បន្ទាប់ពីបាត់បង់ជីវិត នាវេលាម៉ោង ៤.៣០នាទី ព្រឹក។

យោងតាមប្រភពព័ត៌មានដែលទទួលបានគណនីយហ្វេសប៊ុករបស់លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរសុខាភិបាល​ខេត្តសៀមរាប បានឲ្យដឹងថា មានករណីបុរសម្នាក់បានស្លាប់ ដែលជាអ្នកជំងឺកូវីដ១៩ ហើយគាត់ក៏មានបញ្ហាតម្រង់នោមរ៉ាំរ៉ៃផងដែរ។ ដោយឡែក សាកសពអ្នកជំងឺកូវីដ១៩ ដែលបានបាត់បង់ជីវិតក្នុងខេត្តសៀមរាបនេះ គឺមកពីភូមិ លាបទង ឃុំកំពង់ចិនត្បូង ខេត្តកំពង់ធំ ត្រូវបានបូជាភ្លាមៗ បន្ទាប់ពីបាត់បង់ជីវិត ៕

Loading...