​បន្ទាន់! ​កំពង់​ចាម​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩ ​១២​នាក់​ទៀត​ព្រឹក​នេះ

75

​អាជ្ញាធរខេត្តកំពង់ចាម បានប្រកាសពីការរកឃើញមនុស្សចំនួន១២នាក់បន្ថែមទៀត ដែលឆ្លងជំងឺ​កូវីដ​១៩ នៅ​ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។

ជាមួយនឹងការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង១២នាក់ដែលទើបរកឃើញនេះ រដ្ឋបាលស្រុកចំការលើ ក៏បានបង្ហាញអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន៥៨នាក់ផ្សេងទៀតផងដែរ ដែលពាក់ព័ន្ធជាមួយករណីនេះ។

បន្ថែមពីនេះ អាជ្ញាធរក៏បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធទាំងអស់ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ព្រមទាំងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំ៕

Loading...