មនុស្ស​ជាង​ ១ ម៉ឺន​នាក់​នៅ​ក្រុង​វូហាន នាំ​គ្នា​ចូល​មើល​តន្រ្តីធំប្រចាំឆ្នាំ អត់​ខ្វល់​រឿង​ម៉ាស់

207

មនុស្ស​ជាង​ ១ ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​មើល​ការ​ប្រគុំតន្រ្តីដ៏ធំ​មួយ​នៅទីក្រុង​វូហាន​ប្រទេស​ចិន នា​ឱកាស​បុណ្យ Strawberry Music Festival កាលពីថ្ងៃ​សៅរ៍ម្សិលមិញ ដោយ​ភាគច្រើន​មិន​ពាក់ម៉ាស់ឡើយ។

ពិធីបុណ្យ Strawberry Music Festival បាន​ត្រឡប់​រៀបចំ​យ៉ាង​គគ្រឹកកគ្រេង ក្រោយ​ខកខាន​មិន​បាន​ធ្វើកាលពីឆ្នាំមុន​ដោយសារ​វិបត្តិកូវីដ ១៩។

អ្នកតំណាង​រៀបចំ​ការប្រគុំ​តន្រ្តី​នេះ​ម្នាក់​បាន​និយាយថា ចំនួន​មនុស្ស​ចូលរួមត្រូវ​បាន​កំណត់នៅ​ឆ្នាំ​នេះ ដោយ​កាលពីថ្ងៃ​សៅរ៍មាន​អ្នកចូលរួម​ដល់ទៅ ១១ ០០០ នាក់ឯណោះ។ នៅ​ខាង​មុខក្លោងទ្វារចូលមើល​ការប្រគុំតន្រ្តី​មាន​សមត្ថកិច្ច​រង់ចាំ​ត្រួតពិនិត្យ​យ៉ាង​ណា​មិន​ឱ្យ​មនុស្ស​ចូល​លើសចំនួន ហើយ​តម្រូវ​ឱ្យ​ពាក់ម៉ាស់ តែធាតុពិត​នៅ​ខាង​ក្នុង​ភាគច្រើន​ពុំ​មាន​ឃើញយកម៉ាស់មកពាក់នោះទេ។

ចិន​ដីគោក បាន​រកឃើញករណី​ឆ្លង​កូវីដ ១៩ ចំនួន ១៦ កាលពីថ្ងៃ​សុក្រ ដែល​សុទ្ធ​តែ​ជា​ករណីនាំចូលទាំងអស់។ សរុប​មកទល់ពេលនេះ​ចិន​មាន​អ្នក​ឆ្លង​ ៩០ ៦៧១ ករណី និង​ស្លាប់ ៤ ៦៣៦ នាក់ ស្របពេលវ៉ាក់សាំង​ចាក់ដល់មនុស្ស​បាន ១១,៦ លាននាក់៕

Loading...