ស្ងាត់ឆ្លង​កូវីដក្នុង​សហគមន៍​មួយខែ ពលរដ្ឋ​វៀតណាមជិត ១០ ម៉ឺន​នាក់​សម្រុក​ទៅលេង​ឆ្នេរមួយចាស់ដៃ​មិនខ្ចីពាក់ម៉ាស់

229

មនុស្សជាង ៧០ ០០០ នាក់បាន​សម្រុក​ទៅ​លេង​តំបន់ឆ្នេរ Bai Sau ក្បែរ​ទីក្រុង​ហូជីមិញប្រទេសវៀតណាម នា​ថ្ងៃ​ឈប់សម្រាកកាលពីថ្ងៃ​ទី ១ ខែឧសភា ឆ្នាំ ២០២១ ខណៈ​មាន​មន្រ្តី ៥០០ នាក់​រង់​ចាំ​ដាស់តឿន​ពលរដ្ឋ​ឱ្យ​ពាក់ម៉ាស់តែ​មិន​មានប្រសិទ្ធភាព។

នៅ​តាម​ផ្សារ​នា​តំបន់ឆ្នេរ​ទាំង​អស់ពោរពេញដោយមនុស្សកកកុញមាន​ទាំង​ភ្ញៀវជនជាតិវៀតណាម​និង​បរទេស យ៉ាងណែនណាន់តាន់តាប់។

រដ្ឋបាល​បាន​ហាម​ពលរដ្ឋ​មិន​ឱ្យរៀបចំ​ការ​បាញ់កាំជ្រួចនិង​ពិធី​បុណ្យ​ផ្សេងៗ​ឡើយដើម្បីកុំ​ឱ្យ​មាន​ការប្រមូលផ្តុំ តែ​ដោយសារ​ការ​ហែល​ទឹក​សមុទ្រ​មិន​ត្រូវ​បាន​ហាម ទើប​មនុស្ស​រាប់ម៉ឺន​នាក់​នាំគ្នា​ប្រមូល​ផ្តុំ​នៅ​តំបន់ឆ្នេរ​យ៉ាងច្រើន​កកកុញដោយគ្មានពាក់ម៉ាស់ការពារ​ឡើយ បើទោះបីជា​មាន​ការ​ដាស់តឿន​ពី​អាជ្ញាធរក្តី។

ក្រោយ​ស្ងប់ស្ងាត់មិន​មាន​កូវីដឆ្លង​ក្នុង​សហគមន៍ប្រហែល​ជាង ១ ខែ​មក​នេះ វៀតណាម​ទើប​បាន​រកឃើញ​ករណី​ឆ្លង​ក្នុងសហគមន៍​លើក​ដំបូងចំនួន ១៦ ករណី​ ដែល​ចាប់ផ្តើម​ពីបុរស​ម្នាក់នៅខេត្ត ហា ណាម ទើប​មកពីប្រទេសជប៉ុន៕

Loading...