ធ្ងន់ទៅៗ! ថៃ​រកឃើញ​អ្នក​ឆ្លងកូវីដថ្មីជិត ២ ០០០ ករណី​និង​ស្លាប់ ២១ នាក់

40

ថៃ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បានរកឃើញ​អ្នកឆ្លង​កូវីដ ១៩ ថ្មី​ដល់ទៅ ១ ៩៤០ ករណី និង​ស្លាប់ ២១ នាក់ ដែល​ជា​ចំនួន​ដ៏ច្រើន​បំផុត​ចាប់តាំងពី​រលក​កូវីដទី ៣ បាន​វាយប្រហារប្រទេស​មាន​ព្រំដែនជាប់កម្ពុជា​មួយនេះ។

បើ​តាម​ការរាយការណ៍​ពី​ក្រសួង​សុខាភិបាល​ថៃ ពាក់កណ្តាល​នៃ​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់ទាំងអស់គឺកើតឡើង​ដោយសារវត្តមាន​វីរុស​បម្លែងថ្មី​ប្រភេទ B.1.1.7 ដែល​ឆ្លង​លឿន​និង​សាហាវ​ជាង​វីរុស​កូវីដ ១៩ ធម្មតា។

មកទល់ពេល​នេះ ថៃ​មាន​អ្នក​ឆ្លង​សរុបទូទាំងប្រទេស​ចំនួន ៦៨ ៩៨៤ ករណី និង​ស្លាប់ ២៤៥ នាក់ ស្រប​ពេល​ប្រជាពលរដ្ឋ​ទើប​តែ​ប្រមាណ ១,៥ លាន​នាក់​ប៉ុណ្ណោះ​បាន​ចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ ១៩៕

Loading...