ឡើង​ខ្លាំង​ណាស់! ​ថ្ងៃ​នេះ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩ ​ថ្មី ៧៣០​នាក់​ទៀត​

129

ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់ ៧៣០នាក់ ខណៈអ្នកជំងឺចំនួន១៦៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងទាំង៧៣០នាក់ រួមមាននៅរាជធានីភ្នំពេញ ៤៥៤នាក់, ខេត្តកណ្តាល ១០៧នាក់, ខេត្តព្រះសីហនុ ១២៤នាក់, ខេត្តកំពត ១នាក់, ខេត្តតាកែវ ១១នាក់, ខេត្តព្រៃវែង ៦នាក់, ខេត្តកំពង់ចាម ៤នាក់, ខេត្តត្បូងឃ្មុំ ៥នាក់, ខេត្តស្ទឹងត្រែង ១នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តកំពង់ធំ ១៤នាក់ និងខេត្តសៀមរាប ២នាក់។

Loading...