សាហាវបាត់ ! realme 8 Pro បំពាក់ សាកលឿន 50w superDart សាកឡើង 50% តែ ១៧ នាទី ប៉ុណ្ណោះ

534

កាលពីថ្មីៗនេះ realme បានប្រកាសថា realme 8 Pro ដែលមានបំពាក់បច្ចេកវិទ្យាសាកថ្មលឿន 50W SuperDart Charge ដែលជិតនឹងដាក់ប្រកាសឆាប់ៗនេះ អាចសាកបានដល់ 50% ក្នុងរយៈពេលត្រឹម 17នាទី។ ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក បានបង្ហាញនូវវត្តមានកាមេរ៉ាទំហំ 108MP ដំបូងបង្អស់របស់ខ្លួនដែលបានបំពាក់លើស្មាតហ្វូនស៊េរីថ្មី គឺ realme 8 Pro ហើយវាគឺជាបច្ចេកវិទ្យាកាមេរ៉ាទំនើបចុងក្រោយ។ នេះមានន័យថា realme នឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលបាននាំយកកាមេរ៉ាធំ 108MP និង បច្ចេកវិទ្យាសាកថ្មលឿនកម្រិត Flagship ដាក់នៅលើស្មាតហ្វូនជួរតម្លៃ $300-$400 អាចឲ្យយុវវ័យកាន់តែច្រើនបានប្រើប្រាស់បច្ចេកវិទ្យាពេញនិយមនិងឈានមុខគេ និងក្លាយជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមពិតប្រាកដ។ អ្នកអាចស្វែងយល់បន្ថែមដោយស្វែងរក realme ឬ reame 8 Pro នៅលើ www.google.com ។

ការសាកថ្មលឿនលឿនតែងតែជាចំណុចខ្លាំងរបស់ Realme ។ Realme 8 Pro ជាមួយនឹងថាមពលថ្មទំហំ 4500mAh នៅពេលសាកថាមពល SuperDart 50W វាចំណាយពេលត្រឹមតែ 47 នាទីប៉ុណ្ណោះសាកដល់ ១០០%។ បច្ចេកវិទ្យាសាកថ្មលឿន 50W SuperDart រក្សាល្បឿនសាកឲ្យនៅតែលឿន ទោះបីអ្នកលេងហ្គេម ឬមើលវីដេអូ ។ អ្នកនឹងអាចបញ្ចូលថ្មបាន 53% ក្នុងរយៈពេលតែ 30 នាទី នៅពេលអ្នកកំពុងសាកថ្ម និងលេងហ្គេមក្នុងពេលជាមួយគ្នា។ បើនិយាយពីអាយុកាលថ្ម កម្មវិធីបង្កើនប្រសិទ្ធិភាពថ្ម អនុញ្ញាតឱ្យអ្នកទុកទូរសព្ទចោលបានរយៈពេល 25 ថ្ងៃ ឬមើលវីដេអូតាមអ៊ិនធឺរណែត ២០ ម៉ោង។ ជាមួយមុខងារសន្សំសំចៃថ្ម Super Power Saving Mode, នៅពេលដែលថ្មនៅសល់ត្រឹមតែ 5% គឺអាចទុកបានរហូតដល់ 32 ម៉ោង ឬ 98mins ក្នុងការហៅទូរសព្ទ អស់បារម្មណ៍រឿងអស់ថ្ម។ ទាំងនេះគឺជាលក្ខណៈសម្បត្តិដ៏ល្អដែលអ្នកប្រើប្រាស់ចង់បាន ព្រោះវាអាចបន់បែនបានគ្រប់កាលៈទេសៈ។

Realme 8 Pro ត្រូវបានបំពាក់ដោយអេក្រង់លាតពេញ Super AMOLED ទំហំ 6.4 អ៊ីញកម្រិតបង្ហាញ Full HD ជាមួយកម្រិតប៉ះបញ្ជា 180Hz វាពិតជាប្រសើរខ្មាំងណាស់សម្រាប់ការលេងហ្គេម។ អេក្រង់ AMOLED អាចជួយឱ្យអេក្រង់ភ្លឺជាងមុន មានអេក្រង់បង្ហាញរូបភាពច្បាស់ជាងមុន។

សូមអរគុណចំពោះអេក្រង់ Super AMOLED realme 8 pro គាំទ្រមុខងារ Always-on Display ដូច្នេះអ្នកអាចមើលឃើញព័ត៌មានសំខាន់ៗភ្លាមៗ។ ទន្ទឹមនឹងនេះអេក្រង់ Super AMOLED ក៏ត្រូវបានបំពាក់ដោយស្កេនម្រាមដៃក្នុងអេក្រង់ ដែលអាចដោះសោរបានរហ័ស។ realme 8 Pro ក៏មានមុខងារមើលក្រោមពន្លឺថ្ងៃផងដែរ ជាមួយកម្រិតពន្លឺឡើងដល់រហូត 1000nits ដើម្បីធានាថាអាចមើលឃើញក្រោមពន្លឺថ្ងៃ ហើយវាក៏មានមុខងារការពារភ្នែកផងដែរ ។

ជាមួយអេក្រង់ Super AMOLED វាក៏ជួយ realme 8 Pro ឲ្យមានរាងស្តើងផងដែរ realme 8 Pro ការរចនាលក្ខណៈលេចធ្លោ និងពេញនិយម ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគ្រប់គ្នា ។ ហើយផ្នែកខាងក្រោយមានពាក្យ Dare to Leap ភាពហ៊ានឆ្ពោះទៅមុខ គឺជាឆន្ទៈរបស់ realme។ រចនាបថបង្ហាញពីប្លែកពីគេរបស់ realme បង្កើតភាពពេញនិយមដែលដូចទៅនឹងស្មារតី Dare to Leap ។ កាន់តែពិសេសនិន្នាការនៃរូបរាងស្មាតហ្វូនស្ដើង និងស្រាលបានក្លាយជាការពេញនិយមចាប់តាំងពីពេលនេះ។ ” ស្ដើង និង ស្រាល ” នឹងក្លាយជាផ្នែកសំខាន់មួយលើការរចនាម៉ូដស្មាតហ្វូននាពេលអនាគត។

Loading...