ខេត្ត​ព្រះ​សីហនុ ​នៅ​តែ​ធ្ងន់ ​ថ្ងៃ​នេះ​រក​ឃើញ​ឆ្លង​កូវីដ​១៩ ​១២៣​នាក់​

184

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន​ទាំង​អស់​ឱ្យ​បាន​ជ្រាបថា​ យោងតាម​លទ្ធផលនៃការ​វិភាគវត្ថុសំណាក​រក​មេរោគ​កូវីដ-១៩ ​នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជា​ករណីឆ្លង​នៅ​ក្នុងសហគមន៍ចំនួន ១២៣នាក់។

ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង ១២៣នាក់រួមមាន៖ អាជីវករផ្សារលើ ក្រុងព្រះសីហនុ និង​ក្រុមគ្រួសារ ក៏ដូចជាអ្នកពាក់ព័ន្ធជាមួយអាជីវករទាំងនោះ រួមទាំងប្រជាពលរដ្ឋ​រស់នៅតំបន់​ទំនប់​រលក ​ភូមិ៣ សង្កាត់លេខ១ ចំនួន ១នាក់។

Loading...