បារម្ភ​ណាស់​! ​ថ្ងៃ​នេះ​កម្ពុជា​មាន​អ្នក​ស្លាប់​ដោយសារ​កូវីដ​១៩​ថ្មី ​៤​នាក់​

670

​ក្រសួង​សុខាភិបាល ​បាន​ប្រកាស​ស្ដីពីចំនួនអ្នកឆ្លងវីរុសកូវីដ១៩ បានឱ្យដឹងនៅថ្ងៃទី ១៨ មេសា ឆ្នាំ ២០២១ ​នេះថា ប្រទេស​កម្ពុជា បានរកឃើញអត្រាអ្នកឆ្លងថ្មី រហូតដល់ចំនួន ៦១៨ នាក់ត្រឹមរយៈ​ពេល​ ២៤ម៉ោង ​ចុងក្រោយ​នេះ ជាកំណើនអ្នកឆ្លងថ្មីយ៉ាងច្រើនគួរឱ្យព្រួយបារម្ភបំផុត ។

រូបភាព៖តំណាង

​ដោយ​ក្នុង​ទិដ្ឋន័យ​នោះ ​មាន​អ្នក​ស្លាប់​រហូត​ដល់​ទៅ​៤​នាក់​ផង​ដែរ។ ​សរុប​ចំនួន​អ្នក​ស្លាប់​នៅ​កម្ពុជា ​បាន​ឡើង​ដល់​៤៣​នាក់​ទៅ​ហើយ។ ដោយ​ឡែក​ចំនួន​អ្នក​ឆ្លង​សរុប​វិញ​មាន ៦៣៨៩​នាក់ ​ជា​សះស្បើយ​បាន ២៤៧៦​នាក់ ​និង​កំពុង​សម្រាក​ព្យាបាល ៣៨៦៥​នាក់៕

 

Loading...