​អ្នក​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ ​នៅ​ក្រសួងព័ត៌មាន ​ថ្ងៃ​១៣​កន្លង​ទៅ ​សូម​ពិនិត្យ​សុខភាព​និង​ធ្វើ​ចត្ដាឡីស័ក​

982

​ក្រសួង​ព័ត៌មាន​ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បាន​ជូន​ដំណឹង​ពីការ​រក​ឃើញ​អ្នក​សារព័ត៌មាន​ម្នាក់​វិជ្ជមាន​កូវីដ-១៩ បានមកចាក់វ៉ាក់សាំងកូវីដ-១៩ ​នៅក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៣ ខែមសា ឆ្នាំ​២០២១។

​ដោយ​ម្នាក់​នោះ​មាន​ឈ្មោះ ​ជិន បញ្ញា ​រក​ឃើញ​វិជ្ជមាន​កូវីដ​១៩​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មេសា​ឆ្នាំ​២០២១​កន្លង​ទៅ។ ​ដូច្នេះ​សូម​អ្នក​ទៅ​ចាក់វ៉ាក់សាំង​នៅ ​ក្រសួងព័ត៌មាន ​ថ្ងៃ​១៣​កន្លង​ទៅ ​សូម​ពិនិត្យ​សុខភាព​និង​ធ្វើ​ចត្ដាឡីស័ក ​រយៈ​ពេល​១៤​ថ្ងៃ​ជា​បន្ទាន់។

Loading...