ពិបាករកអ្នកពាក់ព័ន្ធពេក រដ្ឋបាលរាជធានី​ភ្នំពេញ​ប្រកាស​ឈ្មោះអ្នកឆ្លងកូវីដ ១៩ ទាំង ១០៣ នាក់

327

រដ្ឋបាលរាជធានីភ្នំពេញ បាន​សម្រេច​បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ១០៣ នាក់បន្ថែម​ទៀត ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬដោយ​ប្រយោល ដើម្បី​មកយមសំណាកធ្វើតេស្ត​រកវីរុស​កូវីដ ១៩ និង​ធ្វើចត្តាឡីស័ក​ឱ្យ​បានត្រឹមត្រូវ។

ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ ១៩ ដូចបានរៀបរាប់នេះ ត្រូវ​ប្រញាប់ទៅយកសំណាកពិនិត្យ​នៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មណ្ឌលសុខភាពចាក់អង្រែ, វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕

Loading...