

ថ្ងៃនេះ គ្រូទាយបៀរម្នាក់ឈ្មោះ ខៀវ ផល្លា ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិ៦ សង្កាត់មិត្តភាព ខណ្ឌ៧មករា រកឃើញមានឆ្លងកូវីដ១៩ដែរហើយ។
រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នក ជំងឺកូវីដ១៩ ចំនួន១០៣នាក់ទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩ នៅថ្ងៃទី០៧ ខែមេសា ម្សិលមិញនេះ។ ដោយក្នុងចំណោមនោះ គេសង្កេតឃើញមានគ្រូទាយបៀរម្នាក់ផងដែរ។
ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។
Loading...