អ្នកជំងឺកូវីដ ១៩ ចំនួន ២ នាក់​បាន​ស្លាប់បាត់បង់ជីវីត​ដោយសារ​វីរុស​បំផ្លាញសួតធ្ងន់ធ្ងរទាំងសងខាង

232

អ្នកជំងឺកូវីដ ១៩ ចំនួន ២ នាក់​បាន​ស្លាប់បាត់បង់ជីវីត​ដោយសារ​វីរុស​បំផ្លាញសួតធ្ងន់ធ្ងរទាំងសងខាង។ អ្នកជំងឺទី ១ ជា​បុរស​អាយុ ៦៨ ឆ្នាំ បានរកឃើញឆ្លងកូវីដ ១៩ នៅថ្ងៃ​ទី ០៧ មេសា ឆ្នាំ ២០២១ ដែល​បញ្ជាក់ដោយមន្ទីរពិសោធន៍សុខភាពសាធារណៈ ហើយ​ត្រូវបញ្ជូនមកសម្រាកព្យាបាល​នៅមន្ទីរពេទ្យហ្លួងម៉ែនៅថ្ងៃទី ០៧ មេសា ឆ្នាំ ២០២១ ម៉ោង ០១:៣០ នាទីរំលងអាធ្រាត ដែល​ពេលនោះ​អ្នកជំងឺស្ថិត​ក្នុង​ស្ថានភាពគ្មានសញ្ញាជីវិត សន្លប់បាត់បង់ស្មារតី។ ទោះបីគ្រូពេទ្យខំព្យាយាមជួយធ្វើចលនាបេះដូងតាមបច្ចេកទេស ក៏​នៅ​តែ​ជួយសង្រ្គោះជីវិត​មិន​បាន ហើយ​ទីបំផុត​អ្នកជំងឺ​បានបាត់បង់ជីវិត​នៅម៉ោង ០១ ៤០ នាទីរំលងអាធ្រាត។

ដោយឡែកសម្រាប់អ្នកជំងឺទី ០២ ជាបុរសអាយុ ៤៩ ឆ្នាំ ហើយតេស្តឃើញ​ឆ្លងកូវីដ ១៩ ដោយមន្ទីរពិសោធន៍សុខភាពសាធារណៈ ដែលកាលមកដល់មន្ទីរពេទ្យស្ថានភាព​អ្នកជំងឺមានសភាពហត់ខ្លាំង ហើយក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះ​តាម​បច្ចេកទេស តែ​ដោយសារស្ថានភាពជំងឺអ្នកជំងឺកាន់តែធ្ងន់ទៅពីមួួយថ្ងៃទៅមួយថ្ងៃ ទីបំផុតអ្នកជំងឺបានស្លាប់នៅថ្ងៃទី ០៧ ខែ​មេសា ម៉ោង ១១:៥៥នាទី៕

Loading...