

អាជីវករ និងសន្តិសុខ នៅផ្សារអូរប្ញស្សី ជាង៥០នាក់ រកឃើញវិជ្ជមានកូវីដ១៩នៅយប់នេះ, អាជ្ញាធរអំពាវនាវឲ្យអាជីវករផ្សេងទៀតបន្តធ្វើចត្តាឡីស័ក និងទៅយកសំណាកជាបន្ទាន់។
សាលារាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានស្គាល់រាល់អាជីវករផ្សារអូរឫស្សី សូមចៀសឲ្យឆ្ងាយសិន កុំអាលជួបទាក់ទងដោយផ្ទាល់ និងនៅក្បែរ រហូតដល់ស្ថានភាពនៃការឆ្លងជំងឺនៅផ្សារមួយនេះ មានការថមថយវិញ ហើយការទទូចយ៉ាងដូច្នេះ មិនមែនអាជ្ញាធរ ឲ្យរើសអើងគ្នានោះឡើយ តែអាជ្ញាធរបានគិតគូពីបញ្ហាសុខភាពរបស់បងប្អូនជាសំខាន់។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតចាប់ពីការផ្ទុះឆ្លង នៃជំងឺកូវីដ១៩ នៅក្នុងផ្សារអូរឫស្សីមកនោះ គឺមានអាជីវករ សន្តិសុខ បុគ្គលិកបម្រើងការងារ និងគ្រួសាររបស់ពួកគេសរុបជាង១០០នាក់ហើយ ដែលបានរកឃើញវិជ្ជមានកូវីដ១៩។
Loading...