

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពង្វាងចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់ជាបណ្ដោះអាសន្នរយៈពេល០៣ថ្ងៃ ចាប់ពីម៉ោង ០៨:០០ នាទីព្រឹកថ្ងៃទី ០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដើម្បីជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មីវិញ។ ដូច្នេះអ្នកធ្វើដំណើរទាំងអស់ ត្រូវពង្វាងចរាចរណ៍មកស្ពានមុនីវង្សថ្មី ដែលអនុញ្ញាតឱ្យធ្វើដំណើរទ្វេរទិសទៅមកលើស្ពានតែមួយបានអំឡុងពេលនេះ៕
Loading...