បន្ទាន់! ក្រុង​បាំងកកទាំងមូល​ នឹង​ប្រកាស​អាសន្ន​ជា «​តំបន់​ក្រហម» ក្រោយ​កូវីដ ១៩ ផ្ទុះ​ជា​ចង្កោម​ខ្លាំងរហូត​ដល់​គណៈរដ្ឋមន្រ្តី

700

បាំងកក អាច​នឹង​ត្រូវ​បាន​ប្រកាស​ជា​តំបន់​អាសន្ន​ពណ៌ក្រហមដោយ​សារ​តួលេខ​ឆ្លង​កូវីដ ១៩ យ៉ាងក្តៅគគុក​នៅតំបន់​នេះ ក្រោយ​ផ្ទុះ​ការ​ឆ្លង​ជា​ចង្កោម​នៅ​តំបន់បារនិង​ក្លឹបកម្សាន្តគួរ​ឱ្យ​បារម្ភខ្លាំងថ្មីៗនេះ ខណៈ​បុណ្យ​ចូលឆ្នាំថ្មី​ជិតខិត​មកដល់ទៅហើយ។ នេះ​បើ​តាម​ការ​អះអាង​របស់ស្ថាប័នគ្រប់គ្រងកូវីដ ១៩ ថៃហៅកាត់ CCSA។

ចំពោះ​តំបន់​ដែល​នឹង​ត្រូវ​ប្រកាស​អាសន្ន (តំបន់ក្រហម) មាន បាំងកក ផាធុមថានី នុនថៈបុរី សាមុតប្រាខាន់ ណាក់ខនផាថុម។ ជាមួយគ្នា​នេះដែរ នៅថ្ងៃ​ពុធ​នេះរបាយការណ៍ បាន​បញ្ជាក់ថាថៃ​មាន​អ្នកឆ្លងកូវីដ ១៩ ថ្មីចំនួន ៣៣៤ ករណី ដែល​ក្នុង​នោះគ្រាន់តែ​ទីក្រុង​បាំងកក​តែឯង​រកឃើញ​ឆ្លង​ដល់ទៅ ២១៦ ករណីទៅហើយ ហើយ​គណៈមន្រ្តីថៃជាន់ខ្ពស់មាន​លោក Saksayam Chidchob ក៏​បានរកឃើញមានផ្ទុកវីរុស​នេះផងដែរ រីឯមន្រ្តី​ដែលពាក់ព័ន្ធត្រូវ​ដាក់ឱ្យ​នៅដាច់ដោយឡែកដើម្បី​រង់ចាំតេស្ត។

 ត្បិត​ថា​បុណ្យចូលឆ្នាំ​ប្រពៃណីដែល​នឹង​​ធ្វើឡើង​សប្តាហ៍ក្រោយក៏ពិត​មែន តែ​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ពីការហាមប្រាមការលែងបាញ់ទឹក​ ជះទឹកជាដើម ដោយសារហានិភ័យនៃការ​ឆ្លងរាតត្បាតកូវីដ ១៩ ហើយរដ្ឋាភិបាលក៏បានស្នើសុំ​ឱ្យ​ពលរដ្ឋថៃ​ទាំងអស់រួមគ្នា​ធ្វើ​ឱ្យ​បាន​ នោះ​ទើប​អាច​ទប់ស្កាត់ការ​ឆ្លង​និងចម្លង​វីរុស​កាចសាហាវ​នេះបានទូទាំងប្រទេស៕

Loading...