ដំណឹង​ល្អ! ធនាគារ​ទាំង​អស់​នៅកម្ពុជា សម្រេច​ពន្យារ​ការ​បង់ប្រាក់ដើម​និង​ការប្រាក់ដល់ ៣ ខែសម្រាប់អ្នកឆ្លងកូវីដនិងធ្វើចត្តាឡីស័ក

1504

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងលើកលែងការបង់ការប្រាក់ និងការផាកពិន័យ​មួយ​ខែ​ ព្រម​ទាំង​ទទួល​បាន​ការ​រៀបចំ​ឥណទានឡើង​វិញ​ដោយស្វ័យប្រវត្តិ (បើអតិថិជន​យល់ព្រម) ព្រម​ទាំងការ​ពន្យារការ​បង់ប្រាក់ដើម​រយៈពេលបីខែចំពោះអតិថិជនដែលបានឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួម របស់សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅថ្ងៃ​ទី ០៧ មេសា ឆ្នាំ ២០២១ នេះ។

សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក នឹងផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេលមួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។ បន្តធ្វើការផ្តល់ ជូនការរៀបចំឥណទានឡើងវិញ ឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួល សម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។

ជាមួយគ្នានេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏បានបញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែមដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយ អត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ ព្រមទាំអធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ (First Home Owner)។ ដោយឡែក សម្រាប់អតិថជនដែលទទួលមរណភាព ដោយជំងឺកូវីដ-១៩ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងផ្តល់នូវការអនុគ្រោះ តាមលទ្ធភាពជាក់ស្តែង របស់គ្រឹះស្ថាននីមួយៗ៕

Loading...