អ្នក​លក់​បន្លែ​ម្នាក់​នៅ​ផ្សារ​នាគ​មាស ​វិជ្ជមាន​កូវីដ​១៩ ​ហើយ​

693

បើ​តាម​របាយការណ៍​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ ​បាន​បញ្ជាក់​ថា​មាន​អាជីវករ​លក់​បន្លែ​ម្នាក់​នៅ​ក្នុង​ផ្សារ​នាគ​មាស ​មាន​វិជ្ជមាន​កូវីដ​១៩ ​ដែរ​ហើយ។

​នៅព្រឹក​ថ្ងៃទី០៧ ​ខែមេសា ​ឆ្នាំ២០២១នេះ ​ក្រសួងសុខាភិបាលកម្ពុជា ​បានចេញសេចក្តីជូនដំណឹងពី ការ​រកឃើញ​ករណីវិជ្ជមាន​វីរុសកូវីដ១៩​ថ្មី ចំនួន ៩១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៣០​នាក់​ផង​ដែរ។ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង​៧៨នាក់នៅ​ក្នុងរាជធានី​ភ្នំពេញ ​ក្នុងនោះមានអ្នកវិជ្ជមានម្នាក់ឈ្មោះ លឹម ស្រីមុំ ភេទ ស្រី អាយុ២៨ឆ្នាំ អាជីវករ​លក់​បន្លែ​ផ្សារ​នាគមាស​ (តូបលេខ A23) ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១១៧៤ ផ្លូវ ៨២C ភូមិទ្រា ៤ សង្កាត់​ស្ទឹង​មានជ័យទី៣ ខណ្ឌមានជ័យ។ ដូច្នេះអ្នកធ្លាប់ពាក់ព័ន្ធជាមួយស្ត្រីខាងលើ សូមប្រញាប់​ទៅធ្វើ​តេស្តភ្លាម៕​

Loading...