បន្ទាន់​ខ្លាំង ​អ្នក​ជំងឺ​កូវីដ​១៩ ​ម្នាក់​ឈ្មោះ វ៉ា សុខហួ ​ទាក់ទង​មិន​ទាន់​បាន​ទេ​

587

​រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញអត្តសញ្ញាណ អ្នកដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ទាក់ទង​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ ដែលមានសរុប៧៨នាក់។

​ដោយ​ក្នុង​នោះ ​រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសរកស្ត្រីឈ្មោះ វ៉ា សុខហួ អាយុ៣១ឆ្នាំ ដែលមានវិជ្ជមានកូវីដ-១៩ ព្រោះរកពុំទាន់ឃើញលំនៅដ្ឋាន និងមិនអាចទាក់ទងបានទៀត។ ស្ត្រីឈ្មោះ វ៉ា សុខហួ ដែលមានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ហើយពេលនេះអាជ្ញាធរមិនទាន់រកឃើញលំនៅដ្ឋានរបស់គាត់នោះទេ ហើយក៏មិនអាចទាក់ទងបានទៀត ដោយហេតុថា សាមីខ្លួនពុំបានផ្តល់ព័ត៌មានលំអិត ដូចជាលេខទូរស័ព្ទទាក់ទង និអាសយដ្ឋានពិតប្រាកដ។ ក្នុងករណីស្ត្រីឈ្មោះ វ៉ា សុខហួ បានទទួលដំណឹងនេះ សូមធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតជាបន្ទាន់ រឺទាក់ទងលេខ ១២៩៩ ឬ ១១៥៕

Loading...