​ថ្ងៃ​នេះ ​រក​ឃើញ​អ្នក​បម្រើ​ការ​នៅ​សាកល ភូមិន្ទ​កសិកម្ម (ចម្ការ​ដូង) ​ឆ្លង​ជំងឺ​កូវីដ​១៩​

4481

​នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បាន​បង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដថ្ងៃនេះ ក្នុងសេចក្ដីប្រកាសផ្លូវការថា មាន​ករណីវិជ្ជមាន​កូវីដ​១៩ ​ថ្មី មានចំនួន ៩១ នាក់ទៀត ដែលមាន ៩០ នាក់ជាករណីនៅ​ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០​ កុម្ភៈ និង ១ នាក់ជាករណីនាំចូលពីក្រៅប្រទេស ។ ក្នុងនោះដែរ មាន​អ្នកដែល​ជាសះស្បើយ​បន្ថែមទៀត​ចំនួន ៣០ នាក់។

​ដោយ​ឡែក​ក្នុង​ចំណោម​៩១​នាក់​ខាង​លើ​នេះ​ដែរ គឺ​មាន​៧៨​នាក់​ទៅ​ហើយ ​ដែល​ស្ថិត​នៅ​រាជ​ធានី​ភ្នំពេញ។ ​ដោយ​ក្នុង​ចំណោម​នោះ ​គេ​សង្កេត​ឃើញ​មាន​ម្នាក់​ជា​អ្នក​បម្រើ​ការពារ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង​ផង​ដែរ។ ​ម្នាក់​នោះ​មាន​ឈ្មោះ​ថា ហុក វ៉ាន់ឌី ​ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​លេខ​៣៥G ​ភូមិ​ភ្នាត ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ​ខណ្ឌ​មាន​ជ័យ៕

 

Loading...