

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានលម្អិតទាក់ទិន នឹងបុរសខ្មែរអាយុ ៣៥ ឆ្នាំ ម្នាក់ស្លាប់ដោយសារកូវីដ ១៩។ ក្នុងសេចក្តីប្រកាសព័ត៌មានចេញនៅប៉ុន្មាននាទីមុននេះ បានបញ្ជាក់ថា បុរសខាងលើរស់នៅភូមិឬស្សីចក ឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានបាត់បង់ជីវិតមុនមកដល់មន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត នាថ្ងៃទី ០៥ មេសា ឆ្នាំ ២០២១ មកម្លេះ។ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្រ្គោះដោយធ្វើចលនាបេះដូង តែនៅមិនអាចជួយបាន។ ដោយមានការសង្ស័យពេទ្យជំនាញបានយកសំណាកបុរសខាងលើទៅធ្វើតេស្ត ទីបំផុតក៏រកឃើញថាឆ្លងកូវីដ ១៩ តែម្តង៕
Loading...