អ្នកស្រលាញ់ Note ត្រូវដឹង ! លក្ខណៈសម្បត្តិ Galaxy Note 10 និង Galaxy Note 10 Pro

0
1843

កន្លងមកនេះ យើងបានទទួលពត៌មានបែកធ្លាយពីទូរស័ព្ទត្រកូលNote របស់ក្រុមហ៊ុនកូរ៉េនេះជារឿយៗ ហើយបើផ្អែកលើ ពត៌មាន ដែលទទួលបានទាំងនោះ យើងអាចរំពឹងថា Galaxy Note 10 នឹងប្រើប្រាស់អេក្រង់AMOLED កោង ទំហំ 6.3 អ៊ីញជាមួយនឹងឈីបជំនាន់ចុងក្រោយ Snapdragon 855 ចំពោះនៅទីផ្សារសហរដ្ឋអាមេរិក ហើយឈីប Exynos 9820 SoC នៅទីផ្សារអាស៊ីនឹងទីផ្សារកន្លែងផ្សេងទៀត។ ទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងមានការតំឡើងកាមេរ៉ាដល់តែបីគ្រាប់រួមគ្នា ក្នុងនេាះកាមេរ៉ាគោលទំហំ 12MP កាមេរ៉ាទី2ប្រភេទ ultra-wide camera ទំហំ 12 មេហ្គាភិចសែល និងកាមេរ៉ា1គ្រាប់ទៀតជា telephoto camera ទំហំ 16 មេហ្គាភិចសែល ដែលមានទំហំ 2x optical zoom។

ចំណែកឯទូរស័ព្ទបងធំ Galaxy Note 10 Pro នឹងមានអេក្រង់ AMOLED កោងទំហំ 6.7 អ៊ីញធំជាងមុនហើយនឹងបន្ថែមTime-of-Flight (ToF) ទៅនឹងកាមេរ៉ាបីនៅផ្នែកខាងក្រោយ ។ ចំពោះ Galaxy Note 10 មានថាមពលថ្ម 3400mAh គាំទ្រមុខងារសាកថ្មល្បឿនលឿន 25វ៉ាត់ រីឯGalaxy Note 10 Pro បំពាក់ដោយថាមពលថ្ម 4500mAh អាចនឹងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនដល់ទៅ 45វ៉ាត់។

ទូរស័ព្ទក្រកូលNote ជំនាន់ថ្មីនេះ វានឹងមានមុខងារស្កេនស្នាមម្រាមដៃលើអេក្រង់ដែលមានគុណភាពខ្ពស់និងល្បឿនគណនា លឿនជាងជំនាន់មុន ប៉ុន្តែមិនមានរន្ធដោតកាស 3.5 មីលីម៉ែត្រទេ​ ឬប៊ូតុង Bixby ឡើយ ។ Galaxy Note 10 នឹងGalaxy Note 10 Pro ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 9 Pie នឹងត្រូវបានតំឡើងជាមួយផ្ទៃ One UI របស់ Sammy (Sammy’s One UI interface)។ តម្លៃនៃម៉ូដែលនេះត្រូវបានគេនិយាយថានឹងចាប់ផ្តើមពី 1,100 ទៅ 1,200 ដុល្លារ ហើយស្មាតហ្វូនទាំងពីរស៊េរីនេះ នឹងអាចចេញផ្សាយក្នុងថ្ងៃទី10 ខែសីហា ខាងមុខនេះ។

  • ប្រែសម្រួល ហុងម៉េង
  • ប្រភព phonearena

ផ្តល់មតិយោបល់