ប្រញាប់លុបចេញបន្ទាន់ ប្រសិនកម្មវិធីទាំងនេះកំពុងមានលើស្មាតហ្វូន Android របស់អ្នក

30446

ថ្មីៗនេះក្រុមហ៊ុន Google បានរកឃើញមានកម្មវិធី Android ដែលបានបង្ហោះចូលក្នុង​Google Play Store រហូតដល់ចំនួន 238 កម្មវិធី កំពុងតែផ្ទុកដោយមេរោគ Adware ដ៏គ្រោះថ្នាក់ត្រូវបានរកឃើញដោយ Google។

កម្មវិធីទាំងអស់នេះមានអ្នកបានទាញយកដល់ទៅ 440 ដងឯណោះ។ នៅក្នុងនោះភាគច្រើនជាកម្មវិធីក្លែងបន្លំ ដើម្បីលួចយកពាក្យសំងាត់ និង ទិន្នន័យរបស់អ្នកប្រើប្រាស់ ជាពិសេសកម្មវិធីដែលកំពុងបន្លំអោយស្រដៀង នឹងកម្មវិធីដើមរបស់ក្រុមហ៊ុនធំៗដូចជា Instagram និង កម្មវិធី Social មួយចំនួនទៀត ដើម្បីលួចយកគណនីអ្នកប្រើប្រាស់នៅពេលដែលលោកអ្នកចូលទៅ Login Password។ ខណៈកាលពីដើមឆ្នាំ 2019 កន្លងទៅគេបានរកឃើញកម្មវិធីមួយចំនួនទៀតលួចដាក់កូដ ដោយលួចថតរូបអ្នកប្រើប្រាស់ចូលទៅ ប្រើប្រាស់វា។ ក្រុមហ៊ុន Google ក៏បានធ្វើការលុបចោលកម្មវិធីទាំងអស់នោះជាបន្ទាន់ផងដែរ តែ Google បានដាស់តឿនអ្នកប្រើប្រាស់កម្មវិធីខាងក្រោមនេះ ប្រញាប់លុបចេញជាបន្ទាន់ប្រសិនលោកអ្នកបានតម្លើង។

កម្មវិធីទាំង 29 រួមមាន៖

  • 1. Art Effect For Photo
  • 2. Fill Art Photo Editor
  • 3. Prizma Photo Effect
  • 4. Cartoon Art Photo
  • 5. Wallpapers HD
  • 6. Super Camera
  • 7. Photo Art Effect
  • 8. Art Effect
  • 9. Selfie Camera Pro
  • 10. Pro Camera Beauty
  • 11. Pixture
  • 12. Photo Editor
  • 13. Magic Art Filter Photo Editor
  • 14. Horizon Beauty Camera
  • 15. Art Filter
  • 16. Emoji Camera
  • 17. Art Filter Photo
  • 18. Cartoon Photo Filter
  • 19. Art Filter Photo Effects
  • 20. Cartoon Effect
  • 21. Cartoon Art Photo
  • 22. Art Filter Photo Editor
  • 23. Cartoon Art Photo Filter
  • 24. Beauty Camera
  • 25. Awesome Cartoon Art
  • 26. Artistic Effect Filter
  • 27. ArtFlipPhotoEditing
  • 28. Art Effect
  • 29. Art Editor
  • ប្រែសម្រួលៈ ElunChen

  • ប្រភពៈ AndroidPolice.com