អាណិត​ណាស់! ​ទើប​សម្រាក​កូន​ចេញ​ពី​ពេទ្យ ​មក​ដល់​ផ្ទះ​ភ្លាម​ឆ្លង​កូវីដ​១៩​ទៀត​

152

ស្រ្តី​ម្នាក់​ទើប​សម្រាល​រួច​ចេញពីមន្ទីរពេទ្យ បែរ​ជា​ទទួល​លទ្ធផល​តេស្ត​វិជ្ជមានកូវីដ ១៩។ បើតាម​លោក ម៉េង វិមានតារា អធិការ​ខណ្ឌមានជ័យ បង្ហោះ​ឲ្យដឹង​នៅក្នុង​បណ្តាញសង្គម ស្រ្តី​ខាងលើ​រស់នៅ​ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បន្ទាប់​ចេញ​ពី​ពេទ្យ​មក​ផ្ទះ​វិញ ពេល​យក​សំណាក​លើកទី១ ក៏​តេស្ត​ឃើញ​វិជ្ជមាន​តែ​ម្តង ដោយបាន​ឆ្លង​ជំងឺ​កូវីដ ១៩ ពី​ម្តាយ​ដែល​ជាអ្នក​មើល​ថែកូន និង​ចៅ។

Loading...