អស់ស្ទះ ! ពិសេសទិញ 1 ថែមកាដូ 3 ផ្ទួនៗគ្នា  ជាមួយ​​ OPPO Reno Series ដើម្បីអបអរចូលឆ្នាំខ្មែរ

440

ចូលឆ្នាំខ្មែរឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ ដោយប្រជាពលរដ្ឋភាគច្រើនមិនសូវមានការជួបជុំធំដុំ ឬទៅស្រុក ឬទៅវត្ត តែភាគច្រើនក៏នៅតែអាច​​​បង្កើនភាពរីករាយក្នុងថ្ងៃចូលឆ្នាំខ្មែរបានធម្មតា ប្រសិនបើ OPPO Reno Series (Reno3, Reno4, Reno5, Reno5, 5G) ក្នុងដៃជាមួយនឹងបរិបទថ្មីបែបសម័យបច្ចេកវិទ្យាទំនើបនិយមស្មាតហ្វូន ទោះជានៅ​តាម​ទីប្រជុំជន វត្ត ឬរមនីយដ្ឋាន​ និង​តាម​ដង​ផ្លូវ​នានា​ក្នុង​ខេត្តឬរាជធានី​ គេ​មើល​ឃើញ​មាន​ការ​រៀបចំ​តម្កើង​ស្លាក «សួស្ដី​ឆ្នាំ​ថ្មី» ដើម្បីត្រៀមអបអរ តែភាគច្រើនមិនសូវមានការជួបជុំធំដុំ ដោយប្រជាពលរដ្ឋយល់ច្បាស់អំពីការណែនាំរបស់រាជរដ្ឋាភិបាលថ្មីៗនេះ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលយ៉ាងខ្លាំងពីមេរាគកូវីដ19 ដ៏កាចសាហាវនេះតែម្តង។​

ក្នុងបរិបទនេះ គេសង្កេតមើលមានការប្រែប្រួលដោយប្រជាពលរដ្ធបានប្រើប្រាស់ស្មាតហ្វូនជាការជួបជុំ ឬសួរសុខទុក្ខ តាម អនឡាញ ជំនួសវិញ ក្នុងករណីរវល់មិនបានជួបជុំធំដុំ ទៅស្រុកកំណើត ឬទៅវត្តជុំគ្រួសារក៏ដោយ ក៏ប្រជាពលរដ្ធផ្ញើសារជូនពរ ថតរូប ឬវីដេអូខលជួបគ្នា ដើម្បីបង្ហាញពីក្តីនឹករលឹក សួរសុខទុក្ខ ផ្ញើជាកាដូ ជាទូរសព្ទ័ឬលុយកាក់ ឬសម្ភារៈប្រគេនលោកនៅវត្ត ជំនួសវិញ ដោយសម័យនេះគឺជាយុគសម័យពេញនិយមក្នុងការប្រើស្មាតហ្វូនទំនើបៗ ជាមួយនឹងមុខងារសំបូរបែបនៃកាមេរ៉ាមុខនិងក្រោយ ក្នុងការថតរូបស្អាតៗ និងវីដេអូប្លែកៗ ជាហេតុធ្វើឱ្យជីវិតកាន់តែរីករាយ និងបង្កើតភាពរស់រវើកជាមួយគ្នាក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ប្រសិនបើអ្នកមាន OPPO Reno Series រួមមាន Reno3, Reno4 ក្នុងដៃ ពិសេសស៊េរីចុងក្រោយ Reno5 ឬ Reno5 (5G) នេះតែម្តង ។​​

ដោយយល់ច្បាស់អំពីតម្រូវការអតិថិជន ទើបក្រុមហ៊ុន OPPO បានចេញប្រូម៉ូសិនកក្រើកដើម្បីបង្កើនភាពរីករាយពិធីបុណ្យចូលឆ្នាំខ្មែរ ​ដែលអតិថិជននឹងទទួលបានកាដូ3ផ្ទួនៗគ្នា ចាប់ពីថ្ងៃ 01 ដល់​ 16​ មេសា ឆ្នាំ​​ 2021 សម្រាប់ត្រកូល OPPO Reno Series រួមមាន៖

ឱកាសទី1៖ រាល់ការជាវ Reno3, Reno4, Reno5, Reno 5 (5G) លោកអ្នកនឹងទទួលកពា្ចប់កាដូពិសេសសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ រួមមាន ដបផឹកទឹក ចិញ្ចៀនទម្រទូរស័ព្ទ និងកូនបាស (Bluetooth Speaker) តូចដ៏ស្រស់ស្អាត។

ឱកាសទី2៖ រាល់ការជាវ Reno3, Reno4, Reno5, Reno 5 (5G) គួបគ្នាជាមួយនឹងកាសស្តាប់ត្រចៀកឥតខ្សែ OPPO Enco W11 (តម្លៃធម្មតា$49) នឹងទទួលបានបញ្ចុះតម្លៃ$24​​ ដោយគ្រាន់តែចំណាយ$25 សម្រាប់ការទិញកាសបន្ថែម ។
ឱកាសទី3៖ អ្វីដែលពិសេសលើសពីពិសេសនោះ គឺរាល់ការទិញ Reno5 ឬ Reno5 (5G)  នឹងទទួលបានការធានាប្តូរអេក្រង់រយៈពេល6 ខែ ប្រសិនបើមានការបែកឬធ្លាក់ (ប្រេះស្រាំ) ដោយមិនគិតថ្លៃ។ អ្វីដែលប្លែកនឹកស្មានមិនដល់នោះ​ គឺរាល់ការជាវនាឡិកាវៃឆ្លាត OPPO Watch (41mm) ឬ OPPO Watch (46mm) នឹងទទួលបានកាដូបន្ថែមគឺប្រអប់ដ៏ស្រស់ស្អាតសម្រាប់ដាក់សម្ភារៈប្រើប្រាស់ដូចជា ខ្សែសាក ដុំសាក ដែលប្រអប់ពិសេសនិងមានកំណត់។

លើសពីនេះ រាល់ការជាវ​ OPPO Reno3, Reno4, Reno 5, Reno 5 (5G) នឹងទទួលបាននូវស៊ីមស្មាតលេខពិសេស Bronze តម្លៃ និងភ្ជាប់គម្រោងអ៊ីនធើណេតធំហ្ម៎ង 12 សប្តាហ៍ដោយមិនគិតថ្លៃ (តម្លៃ$54)។ បើនិយាយពីលក្ខណៈពិសេស បច្ចេកវិទ្យា និងមុខងារ OPPO Reno5 គឺកប់សារីតែម្តង​ ធានាថានឹងមិនស្តាយក្រោយ ថែមទាំងរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរទ្វេដងជាមិនខាន​​​​ ដែលមានចំណុចខ្លឹមៗ 3 ធំៗ រួមមាន​ (1) ​បំពាក់ AI Camera 2.0​ (2) បច្ចេកវិទ្យាសាកថ្មលឿន50W (3) កាមេរ៉ាថតបានធំ​ ថតបានច្បាស់ទំហំ 64MP+44MP  ដែលលោកអ្នកអាចរកទិញបាននៅតាមបណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស ចាប់ពីថ្ងៃ 01 រហូតដល់ 16 ឆ្នាំ 2021 នេះជាមួយនឹងកាដូ3 ផ្ទួនៗយ៉ាងជាប់ចិត្តដ៏ច្រើនសន្ធឹកសន្ធាប់។

ជាងនេះទៅទៀត អតិថិជនក៏អាចចូលរួមលេងហ្គេមកោសឈ្នះតាមអនឡាញ ដែលរង្វាន់រួមមានកាស OPPO Enco W11, OPPO Enco Free ឧបករណ៍សាកថ្មទូរសព្ទ័ (OPPO 18W Power Bank) និងតុក្កតាឌីហ្សាញបែបចូលឆ្នាំខ្មែរដ៏ស្រស់ស្អាត ដែលរង្វាន់សរុប8,000 ដុល្លារ ដោយគ្រាន់តែធ្វើតាមការណែនាំងាយៗ ទី1 បង្ហោះរូបថតរបស់អ្នកជាមួយទូរស័ព្ទ OPPO Reno5​ឬ Reno5 (5G)

ទី2 ចូលទៅកាន់ Link https://hi5.oppomobile.com.kh/161103025673832 បន្ទាប់ចុចលើពាក្យ “ចុចទីនេះដើម្បីឈ្នះរង្វាន់” ទី3 បង្ហោះរូបរបស់អ្នកជាមួយ OPPO Reno5 និងបញ្ចូលលេខ IMEI ទូរស័ព្ទ OPPO Reno5 ឬ​ Reno5 (5G) ទី4 អ្នកអាចកោសឆ្នោតដើម្បីឈ្នះរង្វាន់លើកទី1 និងទី5 ចែករំលែករូបនោះទៅកាន់ហ្វេសប៊ុកផ្ទាល់ខ្លួនជា Public ដើម្បីអាចផ្សងសំណាងលើកទី2។

ព័ត៌មានលម្អិតសូមតាមដានហ្វេសប៊ុកផ្លូវការ OPPO ! ប្រញាប់ឡើង ស្តុកទូរស័ព្ទនិងកាដូមានកំណត់ពិសេសថែមកាដូ3ផ្ទួនៗគ្នាដ៏កក្រើក! ចាំអង្គាល់៕

Loading...