ពិធីបុណ្យចូលឆ្នាំខ្មែរសម័យឌីជីថលនិងបរិបទបែបនេះ អ្នកអាចនៅផ្ទះចែករំលែករូបថត​​​និងវីដេអូក៏រីករាយ

161

ភ្លេចៗខ្លួន ពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរ ខិតជិតមកដល់ តើអ្នកបានត្រៀមខ្លួនឬនៅ? ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី 13 ឬ​​​​​​ 14​ដល់​ថ្ងៃ​ទី 15ឬ ​16​ខែ​ មេសា​ គឺ​ជា​ពិធី​បុណ្យ​ប្រពៃណី​ខ្មែរ​យ៉ាង​សំខាន់​មួយ ​ដែលពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​តែងតែ​ប្រារព្ធ​តៗ​គ្នា​តាំងពី​យូរលង់​ណាស់​មក​ហើយ។ រៀងរាល់​ឆ្នាំ ​នៅ​ពេល​ខែ​មេសា​ ឈាន​ចូល​មកដល់​ នៅ​តាម​ទីប្រជុំជន វត្ត ឬរមនីយដ្ឋាន​ និង​តាម​ដង​ផ្លូវ​នានា​ក្នុង​ខេត្តឬរាជធានី​ គេ​មើល​ឃើញ​មាន​ការ​រៀបចំ​តម្កើង​ស្លាក «សួស្ដី​ឆ្នាំ​ថ្មី» ដើម្បីត្រៀមអបអរ។​

ពិធី​បុណ្យ​ប្រពៃណីចូលឆ្នាំខ្មែរ  ​ត្រូវ​គេ​ប្រារព្ធក្រោយ​ពេល​ដែល​ប្រជា​កសិករ​ខ្មែរ អ្នកចំការ ​បាន​ប្រមូល​ទិន្នផល​​រួច ដើម្បី​ឲ្យ​ប្រជា​កសិករ កម្មករ សិស្សានុសិស្ស មន្ត្រី​រាជការ បុគ្គលិកក្រុមហ៊ុនឯកជន អង្គការ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ឈប់​សម្រាក​និង​ជួប​ជុំ​គ្នាតាមផ្ទះរៀងខ្លួន។ ក្នុងពិធីបុណ្យនេះ ភាគច្រើនប្រជាជនយើងតែងតែជួបជុំគ្រួសារ ញាតិសណ្តាន ឬទៅវត្ត ឬទៅស្រុកកំណើត ដោយការជូនកាដូ ជូនពរជ័យ អបអរ សួរសុខទុក្ខ លេងល្បែងប្រជាប្រិយ បោះអង្គុញ ចោលឈូង​ ទាញព្រាត់ រាំធុងបាស់ ថតរូបជុំគ្នាសម្តែងក្តីរីករាយនឹករលឹកទៅវិញទៅមក ។ល។

ដោយឡែកអ្វីដែលគួរឱ្យកត់សម្គាល់ផងដែរថានៅប៉ុន្មានឆ្នាំចុងក្រោយនេះពិសេស 2019 ឬ 2020 ឬឈានចូល 2021 ក្នុងសម័យឌីជីថល បច្ចេកវិទ្យាទំនើប គេសង្កេតមើលមានការប្រែប្រួលដោយប្រជាពលរដ្ធបានប្រើប្រាស់ស្មាតហ្វូនជាការជួបជុំ ឬសួរសុខទុក្ខ តាម Online ជំនួសវិញ ក្នុងករណីរវល់មិនបានជួបជុំធំដុំ ទៅស្រុកកំណើត ឬទៅវត្តជុំគ្រួសារក៏ដោយ ក៏ប្រជាពលរដ្ធផ្ញើសារជូនពរ ថតរូប ឬវីដេអូខលជួបគ្នា ដើម្បីបង្ហាញពីក្តីនឹករលឹក សួរសុខទុក្ខ ផ្ញើជាកាដូ ជាទូរសព្ទ័ឬលុយកាក់ ជំនួសវិញ។

ដោយឡែកនៅតាមផ្ទះនីមួយៗគេសង្កេតឃើញមាន ការរៀបចំផ្កា ធូប ទៀន ផ្លែឈើ ម្ហូបអាហារ សែនព្រេន រំលឹកគុណ និងឧទ្ទិសដល់កុងម៉ាញាតិផៅទាំង 7 សន្តាន ដើម្បីត្រៀមស្វាគមន៌ទេវតាឆ្នាំថ្មី ពិសេសក្នុងសម័យបច្ចេកវិទ្យា និងសំភារៈនិយមយុគសម័យថ្មី គួបផ្សំនឹងទូរសព្ទទំនើបៗ ដូចជា OPPO Reno 5 ដែលអាចថតរូបស្អាតៗស្ទីលប្លែកៗ ការថតវីដេអូភ្លោះដំណាលគ្នា ដោយប្រើកាមេរ៉ាមុខនិងក្រោយ ដែលកំពុងពេញនិយម ពិសេសលើបណ្តាញ Tik Tok ឬ​​​ Facebook ជាវីដេអូឆ្លងឆ្លើយ ឌឺឌងគ្នា​ ជាហេតុធ្វើឱ្យជីវិតកាន់តែរីករាយ និងបង្កើតភាពរស់រវើកជាមួយគ្នា ដោយសារតែ Reno5 ជាជំនួយការពិសេសដែលបំពាក់បច្ចេកវិទ្យានិងមុខងារកាមេរ៉ាសំបូរបែប ពិសេសការថតរូបបែប AI Color Portrait និងថតវីដេអូភ្លោះដំណាលគ្នា​(Dual View Video) ដែលបង្ហាញពីភាពរីករាយទ្វេដង រូបខ្លួនឯងផងនិងក្រុមគ្រួសារផង ដំណាលគ្នា ដែលវីដេអូចេញមកមើលទៅបែបសប្បាយនិងកំប្លែងផងដែរ។

អ្នកចូលចិត្តថតរូប ភាគច្រើនជ្រើសប្រើ OPPO ។ លោកអ្នកគួរយល់ដឹងអំពីគន្លឹះថតរូបបែប Portrait ដើម្បីថតរូបឱ្យមិត្តភក្តិ បងប្អូន ឪពុកម្តាយ អ៊ំ ពូមីង​ កូនក្មួយ បានស្រស់ស្អាត ដូចជាការជ្រើសរើស ពន្លឺ ទីតាំង ផ្ទៃខាងក្រោយ ប្លង់ ការប្រើអារម្មណ៍ ការចេះប្រើ Portrait Mode គួបផ្សំជាមួយនឹងលក្ខណៈពិសេស នៃបច្ចេកវិទ្យាសំបូរបែបនៃ OPPO Reno5 នោះអ្នកនឹងរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះជាមិនខាន។ គួររំលឹកផងដែរថា OPPO Reno5 មានចំណុចខ្លឹមៗដូចខាងក្រោមនេះ៖

ចំណុចទី 1 បំពាក់ AI Camera 2.0៖ អ្នកអាចថតរូបស្អាតៗ​និងវីដេអូប្លែកៗ ជាមួយក្រុមគ្រួសារគ្រប់ស្ថានភាព មិនថាយប់ មិនថាថ្ងៃ មិនថាក្នុងផ្ទះ ឬក្រៅផ្ទះ ឬទីងងឹត ជាមួយនឹងមុខងារសំបូរបែបដូចជា AI Mixed Portrait, AI Color Portrait, Night Flare Portrait, Dual View Video ដែលលោកអ្នកនឹងរីករាយក្នុងការចែករំលែក ឬបង្ហោះអួតគ្នាពេញបណ្តាញសង្គមហ្មង៎ និងផ្ញើជូនមនុស្សជាទីស្រឡាញ់​ ឬក្រុមគ្រួសារ ។​ បើនិយាយពីមុខងារ​ AI Color Portrait ដោយថតមនុស្សលេចធ្លោបានពីរនាក់​ ចំណែកផ្ទៃខាងក្រោយវិញប្រែក្លាយទៅជាសខ្មៅយ៉ាងឥតខ្ចោះ ។

តោះមកទស្សនារូបថតបែប​ AI Color Portrait ដ៏ទាក់ទាញពីជាតារាល្បីៗមួយចំនួន៖

ចំណុចទី 2 បច្ចេកវិទ្យាសាកថ្មលឿន50W ៖ OPPO Reno5 បំពាក់ថាមពលថ្មក៏ធំ បច្ចេកវិទ្យាសាកថ្មក៏លឿន 50W ដែលអាចសាកថ្មតែ 5 នាទី អាចមើលវីដេអូបាន 3 ម៉ោង ដោយមិនបារម្ភឆាប់អស់ថ្ម ឬពិបាកស្ពាយ Power Bank តាមខ្លួន។

ចំណុចទី 3 កាមេរ៉ាថតបានធំ​ ថតបានច្បាស់ទំហំ 64MP+44MP ៖ OPPO Reno5 បំពាក់នូវកាមេរ៉ាក្រោយ​4គ្រាប់ (64MP+8MP+2MP+2MP) ដែលអាចថតបានច្បាស់ដិតកម្រិត108MP (Extra HDR) ពោលគឺថតបានឃើញសរសៃអំបោះសំលៀកបំពាក់ និងផ្តិតបានធំៗឬព្រីនជាបដារបាន ជាមួយនឹងកាមេរ៉ាមុខទំហំយក្ស 44MP ដែលអាចថតស៊ែលហ្វីច្បាស់ដិត ឃើញច្បាស់រោមភ្នែក ប្រជ្រុយ ឬរោមចិញ្ចើមពិតៗ។

បើល្អម្លឹងៗ រងចាំអីទៀត ប្រសិនបើអ្នកមិនទាន់មាន OPPO RENO5​ ទេ គួរលៃលកឱ្យហើយទាន់មានប្រូម៉ូសិនខប់ៗ។ អតិថិជនអាចជាវ OPPO RENO5 ក្នុងតម្លៃ $369 ឬ RENO5 (5G) ក្នុងតម្លៃ $469 នៅតាមបណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស ចាប់ពីថ្ងៃនេះរហូតដល់30 មិថុនា 2021 ជាមួយនឹងកាដូថែមភ្លាមៗយ៉ាងច្រើនសន្ធឹកសន្ធាប់។  ពិសេសលោកអ្នកនឹងទទួលបានរង្វាន់ទ្វេដងបន្ថែម​ ដោយគ្រាន់តែចូលរួមលេងហ្គេមកោសឈ្នះតាមអនឡាញ ដែលរង្វាន់រួមមានកាស OPPO Enco W11, OPPO Enco Free ឧបករណ៍សាកថ្ម OPPO Powerbank និងតុក្កតាឌីហ្សាញបែបចូលឆ្នាំខ្មែរដ៏ស្រស់ស្អាត ដែលរង្វាន់សរុប 8,000 ដុល្លារ ដោយគ្រាន់តែធ្វើតាមជំហានងាយៗ ពោលគឺ​ទី1៖​បង្ហោះរូបថតរបស់អ្នកជាមួយទូរស័ព្ទ OPPO Reno5

ទី2៖ ចូលទៅកាន់ Link https://hi5.oppomobile.com.kh/161103025673832 បន្ទាប់ចុចលើពាក្យ “ចុចទីនេះដើម្បីឈ្នះរង្វាន់” ទី3៖ បង្ហោះរូបរបស់អ្នកជាមួយកាន់ OPPO Reno5 និងបញ្ចូលលេខ IMEI ទូរស័ព្ទ OPPO RENO5 ឬ​ RENO5 (5G) ទី4៖ អ្នកអាចកោសឆ្នោតដើម្បីឈ្នះរង្វាន់លើកទី1 និងទី5៖ ចែករំលែករូបនោះទៅកាន់ហ្វេសប៊ុកផ្ទាល់ខ្លួនជា Public ដើម្បីអាចផ្សងសំណាងលើកទី2។

ព័ត៌មានលម្អិត សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការ OPPO ទាំងអស់គ្នា។

បំណងល្អពី OPPO រាល់ការរីករាយ ឬការជួបជុំ ប្រជាពលរដ្ធគ្រប់រូបគួរប្រកាន់ភ្ជាប់នូវវិធានការណ៍យ់ាងតឹងរឹងដើម្បីរក្សាសុខសុវត្ថិភាពក្រុមគ្រួសារពោលគឺ 3 កុំ 3 ការពារ ៖ 3 ការពារ (1) ពាក់ម៉ាសឱ្យបានត្រឹមត្រូវជានិច្ចគ្រប់ពេល (2) លាងដៃ ឬបាញ់អាកុលឱ្យបានញឹកញាប់ ​(3) គម្លាត​សុវត្ថិភាព​ឃ្លាតគ្នាយ៉ាងតិច 1.5 ម៉ែត្រ​ និង 3កុំ ​(1) កុំចូលទៅកន្លែងបិទជិត (2) កុំទៅកន្លែងមានមនុស្សច្រើន ​(3) កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា៕

Loading...