អ្នក​កើត​កូវីដ​១៩ ​ម្នាក់​ទៀត​បាន​ទៅ​ជប់​លៀង​ឡើង​ផ្ទះ​នៅ​ត្បួង​ឃ្មុំ

130

ក្រសួងសុខាភិបាលបានរកឃើញបុរសជនជាតិខ្មែរម្នាក់ ដែលជាអ្នករត់ Pass App ស្នាក់នៅភូមិវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឆ្លងកូវីដ១៩ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២១។ បុរសរូបនេះ បានចូលរួមក្នុងពិធីឡើងគេហដ្ឋាន នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយទទួលព័ត៌មានខាងលើនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យមន្ទីរសុខាភិបាល ចុះស្រាវជ្រាវ កំណត់មុខសញ្ញាពាក់ព័ន្ធ រួចហើយ ដូចខាងក្រោមនេះ

១. ក្រុមគ្រួសារ ឳពុកម្តាយ កូនចំនួន៣នាក់ (ប្រុស១ ស្រី២) រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

២. អ្នករួមតុ ៧នាក់ (ស្រី២នាក់) រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

៣. ប្រជាពលរដ្ឋ ៣នាក់ រស់នៅភូមិ៣២ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

៤. ម្ចាស់កម្មវិធីចំនួន៤នាក់ (ប្រុស៣នាក់) រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

រដ្ឋបាលខេត្តក៏បានអំពាវនាវសូមឲ្យអ្នកដែលពាក់ព័ន្ធផ្សេងទៀតចូលរួមសហការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែមានទំហំធំ ៕

Loading...