ធ្ងន់ហើយ! អ្នក​ដឹង​ពីហានិភ័យ​បង្ក​ឲ្យ​គ្រោះថ្នាក់តែ​មិន​រាយការណ៍​ ត្រូវ​ជាប់ពន្ធនាគារដល់ ៦ ខែ និងពន័យប្រាក់រហូត ១ លានរៀល

123

ស្ថាប័នអយ្យការ នឹងអនុវត្តមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនេះបន្ថែមទៀត សម្រាប់ចំណាត់ការផ្លូវច្បាប់នានា ទាក់ទងនឹងបញ្ហាកូវីដ-១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​លោក​ គីម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។

ខ្លឹមសារនៃមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយបាន​បញ្ជាក់ថា៖ «រាល់បុគ្គលដែលបានដឹងអំពីស្ថានភាពហានិភ័យដែលអាចបង្កឲ្យមានគ្រោះមហន្តរាយ ហើយមិនបានរាយការណ៍ព័ត៌មានជាបន្ទាន់ជូនអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ និង/ឬពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល។

ដើម្បី​ទប់ស្កាត់​ការ​​ឆ្លង​រាតត្បាត​នៃ​វីរុស​កូវីដ ១៩ ឲ្យ​កាន់តែ​មានប្រសិទ្ធភាព រដ្ឋាភិបាលបាន​ដាក់ចេញ​នូវ​វិធានការ​និង​ចំណាត់ការ​បន្ទាន់ជា​ច្រើន។ គិតត្រឹមថ្ងៃ​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​មកដល់ថ្ងៃទី២៣កុម្ភៈនេះ កម្ពជារកឃើញចំនួន​ឆ្លង​កូវីដ-១៩ ក្នុង​សហគមន៍​សរុប ៩៩នាក់ហើយ៕

Loading...